ជួបជើងខ្លាំងអ៊ីរ៉ង់លើកនេះ មិនដឹងថា អេអាំម៉ារីន ភូថង អាចទប់ជាប់ដែរឬយ៉ាងណាទេ បើដៃគូសាច់ល្អ និងក្បាច់គុនល្អម្ល៉ឹងៗនោះ!

ភ្នំពេញ៖  កន្លងមកកីឡាករ អេអាំម៉ារីន ភូថង ធ្លាប់តែប៉ះដៃគូទាំងកីឡាករជាតិ និងអន្តរជាតិ ឡើងប្រកួតលើសង្វៀដាក់មួយជង្គង់ឬពីរជង្គង់ ធ្វើឱ្យដៃគូបោះបង់ការប្រកួត ប៉ុន្តែការប៉ះដៃគូប្រកួតលើកនេះ ប្រហែលជាមិនងាយស្រួលដូចការប្រកួតមុនៗទេ មើលទៅ ព្រោះកីឡារអន្តរជាតិដែលត្រូវប្រកួតជាមួយរូបគេ ជាកីឡាករជើងខ្លាំងហោះមកពីប្រទេសអ៊ីរ៉ង់។

ដូច្នេះ អេអាំម៉ារីន ភូថង នឹងធ្វើការងារធ្ងន់ ពេលប៉ះជាមួយកីឡាករជើងខ្លាំងអ៊ីរ៉ង់រូបនោះ។ចាំមើល អ្នកណាជាជើងខ្លាំងនៅលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស ចុងសប្តាហ៍នេះ។

កីឡាករជើងខ្លាំងអ៊ីរ៉ង ដែលត្រូវប៉ះជាមួយ អេអាំម៉ារីន ភូថង

នោះ មានឈ្មោះ ម៉ាម៉ាត់គូឡូវ អ៊ីស្មូយីល គីឡូមិនធម្មតា មានភាពវៃឆ្លាតក្នុងការប្រយុទ្ធ ទម្ងន់ដៃប្រហាក់ប្រហែលអាំម៉ារីន ប៉ុន្តែល្បឿននៃការគេចរបស់គេលឿន អាចនឹងលំបាកសម្រាប់អាំម៉ារីន ក្នុងការតាមវាយ។

ដូច្នេះរង់ចាំទស្សនាទាំងអស់គ្នាបងប្អូន តើអ្នកស្នងគុនខ្មែររបស់យើង ប្រកួតប៉ះជើងខ្លាំងអ៊ីរ៉ង់លើកនេះចប់ត្រឹមទឹកទីប៉ុន្មាន? ជួបគ្នានៅថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅ studio ស្ថានីយទូរទស្សន៍ថោន ចាប់ពីម៉ោង ៧:00 យប់ តទៅ ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV និង WURKZផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២