ភ្នំពេញ៖ ជួបគ្នាជាថ្មីនៅទឹកដីដដែលពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ពីម៉ោង ៧យប់តទៅ ក្រុមបាល់ទាត់គោព្រៃកម្ពុជា vs ចិន ហុងកុង ជាជំនួបដ៏តានតឹងសម្រាប់ក្រុមគោព្រៃកម្ពុជា នៅក្នុងថ្ងៃនេះ។

ដូច្នេះកម្លាំងចិត្តការចូលរួមគាំទ្រឲ្យបានច្រើនកុះកររបស់អ្នកគាំទ្រ កាន់តែធ្វើឲ្យកីឡាករគ្រប់រូបមានកម្លាំងចិត្តនៅក្នុងការបង្ហាញទម្រង់ប្រយុទ្ធសងសឹកជាមួយនឹងក្រុមខ្លាំងមួយនេះនារាត្រីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅវេលាម៉ោង ៧:០០ នាទីយប់តទៅ។
សំបុត្រចូលរួមទស្សនាការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិចិនហុងកុង (Hong Kong, China)🇭🇰មានដាក់លក់ ហើយទាំងនៅស្តង់ផ្ទាល់ នឹងអនឡាញតាមរយៈ តេលេក្រាម Mini App របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖ https://ffcambodia_bot.t.me/home
តម្លៃសំបុត្រ៖
CAT A : ២០,០០០៛
CAT B : ១០,០០០៛
“ទាំងអស់គ្នាដើម្បីកម្ពុជា” ចូលរួមគាំទ្រជម្រើសជាតិកម្ពុជាទាំងអស់គ្នាដើម្បីលើកស្ទួយបាល់ទាត់ជាតិ ជាពិសេសលើកទឹកចិត្តកីឡាករកម្ពុជាយើង៕

ដោយ៖ វិកគី

