កក្រើកពិភពបាល់ទាត់ជាថ្មី! គោព្រៃកម្ពុជាបានបំបាក់ក្រុមខ្លាំងហុងកុង ក្នុងទឹកដីសាងប្រវត្តិសាស្ត្រក្រោយមិនដែលឈ្នះរយៈពេល៦៩ឆ្នាំកន្លងមក

ភ្នំពេញ៖ អ្នកគាំទ្រស្រែកហ៊ោរសាទរឡើងកក្រើកពហុកឡដ្ឋានជាតិអូឡាំពិក កាលពីយប់ម៉ិញនេះ ក្រោយជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមបាល់ទាត់ ជម្រើសជាតិហុងកុងក្នុងលទ្ធផល២ ទល់នឹង០ កាលពីយប់ម៉ិញនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមចំនួនអ្នកចូលរួមទស្សនាជាង ២ ម៉ឺននាក់។

សំឡេងកងរំពងទី១កើតចេញពីគ្រាប់បាល់របស់កីឡាករលេខ៦ យូដៃ អូហ្គាវ៉ា របស់កម្ពុជាដែលបានទាត់បញ្ចូលទីគ្រាប់ទីមួយ នៅនាទី៤៥+១ ។ ក្រោយមកទៀតកីឡាករលេខ ៩ សៀង ចន្ធា បានទម្លាយសំណាញ់ទីទាត់បញ្ចូលទី គ្រាប់ទី ២ នៅនាទី៥០ ធ្វើឱ្យមានសម្រែកស្រែកហ៊ោរម្ដងទៀត ហើយក៏ជាគ្រាប់បាល់ជ័យជំនះកាលពីរាត្រីដ៏រំភើបយប់ម៉ិញនេះ។

សូមជម្រាបផងដែរថា ប្រវត្តិសាស្ត្រ៦៩ឆ្នាំត្រូវបានកត់ត្រាជាថ្មី កម្ពុជាបានយកឈ្នះហុងកុងជាលើកដំបូង ក្រោយឆ្លងកាត់រយៈពេលកន្លងមករង់ចាំដល់ការប្រកួតទី១២ ទីបំផុតកម្ពុជាបំបែកកំណត់ត្រាអាក្រក់ដោយអាចយកឈ្នះចិនហុងកុងលើកដំបូងបានហើយ នៅរាត្រីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ៕
      
ដោយ៖ វិកគី

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២