ភ្នំពេញ៖ ការចេញទៅប្រកួតនៅក្រៅប្រទេសលើកនេះ កាន់តែអស្ចារ្យជាងលើកមុនៗទៅទៀត ដោយកីឡាករចេញទៅប្រកួតតំណាងឱ្យគុនខ្មែរ ដែលនឹងត្រូវធ្វើការធ្ងន់ ដោយជួបកីឡាករជើងខ្លាំងប្រចាំសង្វៀននៅបរទេស។ សូមជូនពរឲ្យកីឡាករគុនខ្មែរយើងទទួលបានជោគជ័យ នៅក្នុងព្រឹត្តិការណ៍ប្រកួត នាថ្ងៃសៅរ៍ ទី២០ ខែមិថុនានេះ នៅទឹកដីប្រទេសបារាំង ដោយមានការផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ១១:០០យប់តទៅ (ម៉ោងនៅក្នុងប្រទេសកម្ពុជា )។


ក្រុមហ៊ុន GANZBERG រួមសហការជាមួយស្ថានីយទូរទស្សន៍ថោន នាំយកគុនខ្មែរទៅកាន់ពិភពលោក ជួបជាមួយគុនខ្មែរយើងនៅប្រទេសបារាំង ដោយកីឡាករ ម៉ឺន មេឃា ត្រៀមប៉ះជាមួយនឹង កីឡាករអ៊ីតាលី LASSINA COULIBALY ដើម្បីផ្សព្វផ្សាយគុនខ្មែរនៅទីនោះ ។
COULIBALY ត្រូវបានគេស្គាល់ថា ជាអ្នកប្រដាល់ដែលមានភាពវៃឆ្លាត កណ្ដាប់ដៃមានល្បឿនលឿន មានបទពិសោធន៍នៅលើសង្វៀនប្រដាល់ពិតជាមិនធម្មតា។
ដូច្នេះក្នុងជំនួបនេះ មេឃាអាចនឹងបង្ហាញនូវរូបភាពជក់ចិត្តទៅកាន់អ្នកគាំទ្រ ដែលរស់នៅប្រទេសបារាំង ពិសេសអ្នកគាំទ្រចាំទស្សនាពីប្រទេសកម្ពុជា ។
កុំភ្លេចចូលរួមទស្សនា ផ្សព្វផ្សាយ និងលើកស្ទួយគុនខ្មែរទាំងអស់គ្នា ជួបគ្នាជាមួយការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town, facebook Town Plus Media និង page Beer GANZBERG នាចុងសប្តាហ៍នេះ៕


ដោយ៖ វិកគី

