នៅពេលព្រឹត្តិការណ៍បាល់ទាត់ World Cup ចូលមកដល់បានធ្វើឱ្យមានការរំជើបរំជួលនៅទូទាំងពិភពលោក មិនថាសាមញ្ញជន អ្នកជំនួញ អ្នកនយោបាយ ឬថ្នាក់ដឹកនាំប្រទេសនោះទេ តែងតែមានការចាប់អារម្មណ៍ទៅលើក្រុមឬក្លឹបខ្លាំងៗ ដែលខ្លួនបានពេញចិត្តនោះគ្រប់ៗគ្នា។

ដោយឡែកនៅក្នុងប្រទេសកម្ពុជាឯណេះវិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចក៏ជាអ្នកកីឡាមួយរូប ដែលចូលចូលចិត្តតាមដាន និងលេងកីឡាជាច្រើនប្រភេទដើម្បីសុខភាព កម្សាន្តអារម្មណ៍ និងបណ្តុះបញ្ញាស្មារតីឱ្យបានរឹងមាំ។

នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោបានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចថា៖ ថ្ងៃមុនខ្ញុំបាននិយាយពី(បាល់មូល) ក្រោយការប្រកួតកន្លងមក និងយប់កន្លងទៅនេះយើងគួរតែចាប់ផ្តើមនិយាយពី(ភូមិសាស្ត្របាល់ទាត់)ដែលវាខុសពីភូមិសាស្ត្រនយោបាយទាំងស្រុង។ពេលមុនខ្ញុំតែងនិយាយថា លើពិភពលោកស្តង់ដាអន្តរជាតិមានតែក្នុងវិស័យកីឡាមួយប៉ុណ្ណោះ។ឆ្លងកាត់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះខ្ញុំសង្កេតឃើញថា ភូមិសាស្ត្របាល់ទាត់កំពុងប្រែប្រួលយ៉ាងខ្លាំងតាមរយៈវត្តមានក្រុមកីឡាមកពីប្រទេសដែលមានប្រជាជនតិចនិងជាប្រទេសកំពុងអភិវឌ្ឍ។
វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និងចំនួនប្រជាជនតិចបានបង្ហាញថា បាល់ទាត់មិនរើសអើងប្រទេសមានឬក្រប្រទេសមានប្រជាជនច្រើនឬតិចនោះទេ ដែលនេះវាជា(ភូមិសាស្ត្របាល់ទាត់)ដែលនេះវាខុសគ្នាទាំងស្រុងជាមួយភូមិសាស្ត្រនយោបាយដែលពិភពលោកកំពុងជ្រួលច្របល់បាត់សណ្តាប់ធ្នាប់។

សម្តេចតេជោបានបន្តទៀតថា៖ ក្រុមបាល់ទាត់មកពីប្រទេសក្រីក្របានជួយជូនដំណើរក្រុមកីឡាមកពីប្រទេសអ្នកមានត្រឡប់ទៅប្រទេសវិញ តាំងពីប្រកួតសន្សំពន្ទុរហូតដល់ការប្រកួត៣២ក្រុម និងប្រសិនមិនអាចយកឈ្នះក៏ធ្វើឲ្យប្រទេសអ្នកមាន មានការព្រួយបារម្ភពេលក្រុមបាល់ទាត់មកពីប្រទេសក្រីក្រទាត់បញ្ចូលទីឡើងប៉ោងសំណាញ់ទី។យោងតាមការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់បែបនេះ ពេលណាមួយប្រទេសក្រីក្រប្រជាជនតិចនិងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន។
ខ្ញុំមិនដឹងថា នៅលើពិភពលោកនេះមានអ្នកធ្លាប់ប្រើពាក្យ(ភូមិសាស្ត្របាល់ទាត់)ហើយឬនៅទេ ប៉ុន្តែសម្រាប់
ខ្ញុំឱកាសត្បូង ត្បូងបាន និងកំពុងមកដល់ហើយសម្រាប់ប្រទេសកំពុងអភិវឌ្ឍទាំងអស់៕

ដោយ៖ វិចិត្រ

