កំពស់ទឹកស្ទឹងសង្កែនៅព្រឹកថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២៦នេះនៅតែបន្តហក់ឡើងដល់កំរិត ១៣.១០ម៉ែត្រហើយនៅពេលនេះ បានធ្វើឱ្យស្ថានីយបូមទឹកឆៅមួយកន្លែង នៅក្នុងចំណោមស្ថានីយទាំង៣ ទីតាំងរបស់រដ្ឋាករទឹកបាត់ដំបង ដែលជាស្ថានីយផែបណ្តែតលើទឹក បានរងផលប៉ះពាល់ ។


នៅពេលនេះ លោក អ៊ុត ខ្លឹង អគ្គនាយករដ្ឋាករទឹកខេត្តបាត់ដំបងបានកំពុងដឹកនាំក្រុមការងារយ៉ាងដុតដៃ ដុតជើងធ្វើការកែសម្រួលតម្លើងដំណើរការបូម ស្របតាមស្ថានភាពកម្ពស់ទឹកកំពុងឡើងដើម្បីធានានូវនិរន្តរភាពការងារផលិតកម្មផ្គត់ផ្គង់ទឹកស្អាត ជូនអតិថិជនអ្នកប្រើប្រាស់៕

ដោយ៖ វិចិត្រ

