ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នឹងត្រូវភ្ជាប់គ្នានៅចុងឆ្នាំ២០២៦នេះ

ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នឹងត្រូវភ្ជាប់គ្នានៅចុងឆ្នាំ២០២៦ខាងមុខនេះហើយ ដែលជាដំណាក់កាល នៃការភ្ជាប់និស្ស័យអ្នកត្រើយខាងលិច និងត្រើយខាងកើតទន្លេ។ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រានេះសម្រេចបាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដាឆ្នាំ២០២៦ នេះ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បាន​បន្តថា វឌ្ឍនភាពគម្រោងរួមមាន ៖ ១/ ផ្នែកគ្រឹះស្ពាន សម្រេច ១០០%។ ២/ រចនាសម្ព័ន្ធ ក្រោមស្ពានសម្រេចបាន១០០ % ។ ៣/ រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០%។ ៤/ រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៨៤%។ ៥/បណ្តាញ ផ្លូវសម្រេចបាន ៥១% (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ៥០% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤១ម. សម្រេចបាន ៥០%)។

សូមជម្រាបថា ស្ពានចាក់អង្រែក្រោម-ព្រែកប្រាបានបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

តាមប្រតិទិនដំណើរការស្ថាបនាមិនមានភាពយឺតយ៉ាវជាងកម្មវិធីការ​ងារដែលគ្រោងទុកនោះទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខនេះ៕

 

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២