ក្រុមមន្ត្រីអភិរក្សជីវៈចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជាបានរកឃើញសំបុកសត្វក្រៀលថ្មីចំនួន៣សំបុកនៅដែនជម្រកសត្វព្រៃលំផាត់ នាដើមរដូវបន្តពូជនេះ

ដែនជម្រកសត្វព្រៃលំផាត់ គឺជាទីជម្រកធម្មជាតិដ៏វិសេស ដែលបាននឹងកំពុងផ្ដល់នូវប្រភពចំណី និងទីតាំងដែលមានសុវត្ថិភាពសម្រាប់ការបន្តពូជនៅនៃសត្វក្រៀល (Sarus Crane)។ បន្តពូជនារដូវវស្សា សត្វក្រៀល គឺជាប្រភេទសត្វស្លាបដែលមានកម្ពស់ខ្ពស់ដែលអាចហោះហើរបាន ហើយបច្ចុប្បន្ន ក៏ជាប្រភេទសត្វដែលកំពុងរងការគំរាមកំហែង និងប្រឈមនឹងការផុតពូជលើសកលលោក (Vulnerable) ផងដែរ។

ចាប់ពីខែមិថុនា ដល់ខែកក្កដា នាដើមរដូវវស្សាឆ្នាំនេះ ទោះជាត្រូវដើរអង្កេតកាត់ភ្លៀង ឆ្លងអូរ សែងម៉ូតូ និងឆ្លងកាត់ផ្លូវភក់ល្បាប់យ៉ាងលំបាកយ៉ាងណាក៏ដោយ ក៏ក្រុមការងារសិក្សាជីវៈចម្រុះនៃ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ មន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន បានចុះអង្កេត និងស្វែងរកសំបុកសត្វក្រៀលនៅតាមទីតាំងសំខាន់ៗដែលយើងធ្លាប់បានឃើញវត្តមានរបស់សត្វក្រៀលពីមុនៗ។

ជាលទ្ធផលបឋមដ៏គួរឱ្យរីករាយ ក្រុមការងារបានរកឃើញ សំបុកសត្វក្រៀលចំនួន ០៣ សំបុក នៅក្នុងដែនជម្រកសត្វព្រៃលំផាត់គិតត្រឹមខែកក្កដានេះ។ ខណះដែររដូវបន្តពូជនិងត្រូវបញ្ចប់នៅក្នុងខែតុលា យើងសង្ឃឹមថាសំបុកថ្មីថែមទៀតនិងត្រូវបានរកឃើញ។ សូមជំរាបជូនថាក្រោមការឧបត្ថម្ភថវិកាពីំគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ការស្រាវជ្រាវ អង្កេតតាមដាននិងការពារទីជម្រករបស់សត្វក្រៀលក្នុងដែនជម្រកសត្វព្រៃនេះត្រូវបានចាត់ជាអតិភាព។ ជាលទ្ធផលក្នុងរយះពេល៣ឆ្នាំក្រោយយើងបានរកឃើញសំបុករបស់សត្វក្រៀលបានច្រើនជាមុន។ និន្នាការវិជ្ជមាននេះ បានឆ្លុះបញ្ចាំងអំពីប្រសិទ្ធភាពនៃគម្រោងរេដបូក ដែលជំរុញអោយមានកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នារវាងអង្គការ មន្ត្រីជំនាញ និងប្រជាសហគមន៍មូលដ្ឋាន។

សូមចូលរួមការពារសត្វក្រៀល និងដែនជម្រកសត្វព្រៃលំផាត់ទាំងអស់គ្នា ដើម្បីធានានូវអនាគត និងការរស់នៅដោយសុវត្ថិភាពរបស់បក្សីដ៏កម្រនេះ។នេះបើយោងតាម (NatureLife Cambodia)៕

   
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២