អបអរសាទរ! ទីបំផុតបេក្ខភាពម្ចាស់ពានរង្វាន់ទាំង៨រូបរបស់សង្វៀន Wurkzសេនាគុនខ្មែរយ័ន្ត៨ទិសបានរកឃើញហើយ  សុទ្ធតែកំពូលកីឡាករជើងខ្លាំង

ភ្នំពេញ៖ ទីបំផុតបេសកកម្មដំណើរស្វែងរកជើងខ្លាំងទាំង៨រូបម្ចាស់ពានប្រចាំសប្តាហ៍បានរកឃើញហើយ ដែលកីឡាករទាំងអស់សុទ្ធតែបានឆ្លងកាត់ការប្រកួតជម្រុះយ៉ាងតានតឹងក្នុងការប្រកួត4Men Marathonដើម្បីត្រៀមខ្លួនប្រជែងសន្សំពិន្ទុដណ្តើមខ្សែក្រវ៉ាត់បន្តនៅថ្ងៃខាងមុខ។

បេក្ខភាពម្ចាស់ពានរង្វាន់ឃីកបុកស៊ីងទាំង៨សប្តាហ៍ត្រៀមប្រកួតវិលជុំដណ្តើមខ្សែរក្រវាត់បន្តរួមមាន៖
⁃ សប្តាហ៍ទី១បានទៅលើ គឿម សុវណ្ណឃីម ក្លឹបប្រដាល់ស៊ុបពើហ្វៃឃីកបុកស៊ីង ។
⁃ សប្តាហ៍ទី២បានទៅលើ គង់ ហូវ ក្លឹបមហិទ្ធិរិទ្ធមេសថ្ងកឃីកបុកស៊ីង ។
⁃ សប្តាហ៍ទី៣បានទៅលើ លី សុខា ក្លឹបមីស្ទើលីឃីកបុកស៊ីង ។
⁃ សប្តាហ៍ទី៤បានទៅលើ រិគី ណងសាវ ក្លឹបខ្លារខិនមានរិទ្ធឃីកបុកស៊ីង។
⁃ សប្តាហ៍ទី៥បានទៅលើ លាភ រដ្ឋា ក្លឹបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ។
⁃ សប្តាហ៍ទី៦បានទៅលើ ពេជ្រ សុភ័ក្រ ក្លឹបពេជ្រសុផាន់ឃីកបុកស៊ីង។
⁃ សប្តាហ៍ទី៧បានទៅលើ ឡូញ វណ្ណឌី ក្លឹបវិបុលដារិទ្ធឃីកបុកស៊ីង ។
⁃ សប្តាហ៍ទី៨បានទៅលើ បឺត ថ្មដា ក្លឹបសេនប៊ុនថេនប៉ែនកាក់ឃីកបុកស៊ីង ។

សូមជម្រាបផងដែរថា កម្មវិធី Wurkz សេនាគុនខ្មែរយ័ន្ត៨ទិសមានការផ្សាយផ្ទាល់រាងរាល់ម៉ោង៧យប់ ថ្ងៃសៅរ៍ នៅស្ថានីយ៍ទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២