ពេញលេងទៀតហើយ ជំនួបប្រកួតរវាង រីគី រតនសុធី និងកីឡាករជើងខ្លាំងចិននៅលើសង្វៀន Boostrong King of The Ring Kun Khmer នាចុងសប្តាហ៍នេះ

ភ្នំពេញ៖ ត្រៀមខ្លួនអង្រួនសង្វៀនសារជាថ្មីជាមួយជំនួបប្រកួតដ៏ជក់ចិត្តប្រចាំសប្តាហ៍នេះ ជាការប្រកួតរវាងអ្នកលេងកណ្តាប់ដៃល្អចិត្តសាស្រ្តដែល អ្នកគាំទ្រធ្លាប់ឱ្យរហ័សនាមថារីគី រតនសុធី វិលមកណាត់ជួបអ្នកប្រយុទ្ធជើងខ្លាំងហោះមកពីប្រទេសចិន មានឈ្មោះថា ឃ្វីន ជិន ។

អ្នកទាំងពីររូបនេះមិនធ្លាប់មានប្រវត្តិប៉ះគ្នាពីមុនមកឡើយ តែមិនមានបញ្ហាអ្វីជាបញ្ហា សម្រាប់សុធីនោះទេ ព្រោះគេធ្លាប់ផ្តួលកីឡាករជើងខ្លាំងចិនរាប់មិនអស់មកហើយនាពេលកន្លងមក ដូច្នេះការប្រកួតនេះ អាចនឹងមិនមែនជារឿងលំបាកសម្រាប់រូបគេនោះទេ។ តែទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតលើសង្វៀនប្រយុទ្ធមិនអាចមើលងាយគូប្រកួត ឬធ្វេសប្រហែសបាននោះទេ ដូច្នេះប្រសិនបើចង់ឈ្នះ សុធីក៏ត្រូវហ៊ានប្តូរទើបបាន។

ភាពសប្បាយរីកជាមួយព្រឹត្តិការណ៍ប្រកួតដ៏ជក់ចិត្តនាសប្តាហ៍នេះ នាំមកជូនដោយ Boostrong King of The Ring Kun Khmer សង្វៀនមូល មុនគេបង្អស់ ថ្មី ប្លែក នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

**ការប្រកួតគូមិត្តភាពជាតិគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves)៖
-កីឡាករ ពន្លឺ គុនខ្មែរ ជួបជាមួយ កីឡាករ លីន ជិនវ៉ារុង
-កីឡាករ រិគី សុខរ៉ា ប្រកួតជាមួយ កីឡាករមាស សុវណ្ណសា
-កីឡាករ លន់ លីហេង ប៉ះ កីឡាករ រិទ្ធី មាន់ព្រៃ
**គូមិត្តភាពអន្តរជាតិគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves)៖
– ផុន សុភុត ត្រូវធ្វើការធ្ងន់ប៉ះជើងខ្លាំងឡាវ ទី យ៉ៃណាកាយីម TI YAINAKAYIM។

ការប្រកួតនឹងប្រព្រឹត្តទៅ នាថ្ងៃសុក្រ ទី31 ខែកក្កដា ឆ្នាំ2026 កម្មវិធីចាប់ផ្តើមពីម៉ោង 7យប់តទៅ ទីតាំងនៅស្ថានីយ៍ទូរទស្សន៍ថោន ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV និង Boostrong ផងដែរ៕

ដោយ៖ វិកគី

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២