បុរស២នាក់ មិនដឹងជាពួកគាត់មានគំនុំអ្វី ជាមួយទីតាំង គោរពសក្ការៈ នាំគ្នាចូលទៅវៃរូបចំលាក់ អាយុកាលជិតពាន់ឆ្នាំបែកខ្ទិចខ្ទី

ខេត្តកណ្តាល ៖ បុរស២នាក់ មិនដឹងជាពួកគាត់មានគំនុំអ្វី ជាមួយទីតាំង គោរពសក្ការៈ ដែលជាទីបូជនីយដ្ឋានសាសនា ឬ បូជនីយដ្ឋានវត្ថុក្នុងព្រះពុទ្ធសាសនា ដោយចាស់ៗតែងហៅថា ទមិឡអត់សានា ដោយបុរសទាំង២នាក់នេះ នាំគ្នាទៅវាកំទេច វៃរូបចំលាក់ អាយុកាលជិតពាន់ឆ្នាំ អាស្រមអ្នកតា រូបសំណាក់ព្រះនាងគ្រប់ល័ក្ខ និងរបស់របរជាច្រើនទៀត នៅចំណុចលើភ្នំបាសិទ្ធ ក្នុងបរិវេណ វត្តបាសិទ្ធត្រៃយត្រឹង្ស ភូមិតាពិជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនបាន ១.ឈ្មោះ គង់ សំណាង អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ ព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាជនដៃដល់ និង ឈ្មោះប៊ិន សុភា អាយុ៣៩ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិ ត្រពាំងស្វាយ សង្កាត់ គោកឃ្លៀង ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ(អ្នកបើកបរ)។

សមត្ថកិច្ចបន្តថា នៅម៉ោងកើតហេតុខាងលើ មានឈ្មោះ សូត្រ ស៊ីម អាយុ៦៦ឆ្នាំ មុខងារ ជាមន្រ្តីវប្បធម៌ អភិរក្សភ្នំបាសិទ្ធ បានទូរសព្ទ័រាយការណ៍ មកមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឈ្វាំង ថា៖ មានជនសង្ស័យ០២នាក់ បានជិះរថយន្តម៉ាក LUXUS ពណ៌ ប្រផេះ ផលិតឆ្នាំ ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ 2AV-9845 មកឈប់លើភ្នំបាសិទ្ធត្រៃយត្រឹង្ស ត្រង់បរិវេណវត្ត ហើយក្នុងនោះមានជនសង្ស័យម្នាក់ឈ្មោះគង់ សំណាង បានបើកទ្វារចេញពីក្នុងរថយន្តរត់សំដៅទៅលើព្រះវិហារ លើភ្នំវត្តបាសិទ្ធត្រៃយត្រឹង្ស រួចធ្វើសកម្មភាព ធាក់ទ្វារព្រះវិហារ បណ្តាលឲ្យបាក់របាទ្វារ បន្ទាប់មកជនសង្ស័យ បានរត់ចុះពីលើព្រះវិហារ មកធ្វើសកម្មភាព វាយបំផ្លិចបំផ្លាញរូបសំណាក់ ព្រះនាងទេពប្រណម្យ ៤ ខ្ទមអ្នកតា ១ រួចចុះតាមជណ្តើរទាញបំបាក់បង្គោលសូឡា និង ធាក់ក្បាលនាគ អស់២ បំបាក់ចោល បន្ទាប់មកជនសង្ស័យបានរត់ចូលទៅក្នុងប្រាសាទស្រីគ្រប់លក្ខ័ វាយបំផ្លិចបំផ្លាញរូបសំណាក់ក្នុងប្រាសាទរួមមាន៖ រូបសំណាកស្រីគ្រប់លក្ខ័ (០១) រូបសំណាកព្រះនាងពៅ (០១) រួបសំណាកកុមារពេជ្រ(០១) រូបសំណាកព្រះអង្គចេក(០១ )និងគ្រឿងសការៈ ដូចជាបាយសីផ្កាភ្ញីបោះបោកចោលហើយជនសង្ស័យ បានវាយផើងផ្កា និង ពាងទឹកបែកអស់(០២) ដែលនៅក្បែរប្រាសាទ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលឈ្វាំង សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ ចុះទៅកន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ និងមធ្យោបាយធ្វើដំណើរ រថយន្ត បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២