អាមេរិក និងអង់គ្លេស ចោទចិនថាបានរំលោភលើកិច្ចព្រមព្រៀងហុងកុងបន្ទាប់ពីការដកសិទ្ធិតំណាងរាស្ត្រ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក, អង់គ្លេស, អូស្ត្រាលី, កាណាដា និងនូវែលសេឡង់ នៅថ្ងៃព្រហស្បតី៍ ទី១៩ វិច្ឆិកា បានចោទប្រកាន់រួមគ្នាថាចិនបានរំលោភលើកិច្ចព្រមព្រៀងរបស់ខ្លួន បន្ទាប់ពីការដកសិទ្ធិអ្នកតំណាងរាស្ត្រដែលគាំទ្រលទ្ធិប្រជាធិបតេយ្យចេញពីសភាហុងកុង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋមន្រ្តីការបរទេសមកពីប្រទេសទាំង៥ បានសេចក្ដីថ្លែងការណ៍រួមថា ប្រទេសចិនបានរំលោភនឹងការសន្យារបស់ខ្លួនក្នុងឆ្នាំ១៩៨៤ ជាមួយប្រទេសអង់គ្លេសថាខ្លួននឹងការពារស្វ័យភាពរបស់ហុងកុងបន្ទាប់ពីការប្រគល់ទៅឲ្យចិនវិញនៅឆ្នាំ១៩៩៧ ។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមនេះ បានគូសបញ្ជាក់ថា“ សកម្មភាពរបស់ចិនគឺជាការរំលោភយ៉ាងច្បាស់នូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងស្របច្បាប់រវាងចិន – អង់គ្លេស” ។

គួរជម្រាបថា កាលពីសប្តាហ៍មុនអាជ្ញាធរទីក្រុងហុងកុងបានដកសិទ្ធិសមាជិកសភាចំនួនបួនរូបនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ ខណៈដែលយសហសេវិករបស់ពួកគេទាំងអស់ក៏លាឈប់ពីការងារដើម្បីប្រឆាំងនឹងការដកសិទ្ធនេះ។ កាលពីដើមឆ្នាំនេះប្រទេសចិនបានដាក់ចេញនូវច្បាប់សន្តិសុខដ៏តឹងរឹងមួយដែលមានគោលបំណងទប់ស្កាត់ការខ្វែងគំនិតគ្នានៅក្នុងទីក្រុងហុងកុងដែលពេលនោះក៏ មានការតវ៉ាប្រឆាំងលទ្ធិប្រជាធិបតេយ្យដែលមានលក្ខណៈទ្រង់ទ្រាយធំនិងអំពើហិង្សាផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២