លោក ចូ បៃដិន ស្តីបន្ទោសលោកដូណាល់ ត្រាំ ចំពោះការខ្វះកិច្ចសហប្រតិបត្តិការក្នុងការផលិតវ៉ាក់សាំង COVID-19

អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ វិច្ឆិកាលោក ចូ បៃដិន បានជួបប្រជុំគ្នាជាមួយអភិបាលមកពីគណបក្សទាំងពីរ និងបានរិះគន់ការប៉ុនប៉ងរបស់លោកប្រធានាធិបតីដូណាល់ ត្រាំក្នុងការទប់ស្កាត់ការផ្លាស់ប្តូរអំណាចដោយសន្តិវិធី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងសន្និសីទវីដេអូជាមួយក្រុមអភិបាលរដ្ឋដែលមានសមាជិកគណបក្សសាធារណរដ្ឋចំនួន ៥ រូប និងគណបក្សប្រជាធិបតេយ្យចំនួន ៤ លោក ចូ បៃដិន បាននិយាយថា “លោកត្រាំកំពុងតែរារាំងលំហូរនៃព័ត៌មានពីកម្មវិធីដើម្បីបង្កើតវ៉ាក់សាំងការពារជំងឺCOVID-19ដែលមានសារៈសំខាន់យ៉ាងខ្លាំង”។

លោកក៏បានមានប្រសាសន៍ផងដែរថា លោកកំពុងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងគណបក្សទាំងពីរ ដើម្បីអាចបន្ថយការរីករាលដាលនៃជំងឺរាតត្បាតនេះបានបន្ទាប់ពីលោកប្រកាសចូលកាន់តំណែង។

គួរជម្រាបថា បេក្ខភាពប្រធានាធិបតីលោក ចូ បៃដិន ក៏បានរំលឹកឡើងវិញដែលនូវការសន្យាពីមុនរបស់លោកថា មិនឲ្យមានការបិទទ្វារដ្ឋណាមួយនៅទូទាំងប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះឡើយ ហើយលោកបានគូសបញ្ជាក់ម្តងទៀតថារដ្ឋជាច្រើននឹងបង្កើតវិធានការណ៍ពាក់ម៉ាសការពារ ដែលេវាអាចជួយសង្គ្រោះជីវិតមនុស្សរាប់ម៉ឺននាក់ពីជំងឺCOVID-19៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២