កុមារាម្នាក់ មានជំងឺឈាមរាវ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ត្រូវការឈាមបន្ទាន់ សូមសប្បុរសជនជួយផង

ភ្នំពេញ ៖ ជាស្រ្តីមេម៉ាយ ត្រូវប្តីបោះបង់ចោល នឹងត្រូវមើលថែកូនប្រុស ដែលកំពុងតែមានជំងឺ នឹងកំពុងត្រូវឈាមជាបន្ទាន់ ក្នុងការសង្គ្រោះអាយុជីវិត។

ដេកនៅលើគ្រែពេទ្យ លើកដៃសំពះ ជាមួយនឹងការរៀបរាប់ ពិបាកក្នុងខ្លួន កុមារាអាយុ១៥ឆ្នាំម្នាក់ ដែលមានជំងឺឈាមរាវ និងមានដំបៅ នៅលើសាច់គូទ អស់រយៈពេលជាច្រើនឆ្នាំមកហើយ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ និងត្រូវការ បញ្ចូលឈាមជាបន្ទាន់ ហើយប្អូនសូមមេត្តាដល់សប្បុរសជនជួយផង។ ពេលនេះក្រុមគ្រួសារ របស់ប្អូនប្រុស អស់លទ្ធភាពហើយ ដោយត្រូវការបញ្ចូលឈាម ជាបន្ទាន់ ក្នុងព្យាបាល ប្អូនប្រុស។

ប្អូនប្រុស ឈ្មោះ យី សេងឡុង មានអាយុ១៥ឆ្នាំ កំពុងដេកសម្រាកព្យាបាល នៅមន្ទីពេទ្យកុមារជាតិ ដោយមានជំងឺ ឈាមរាវ និងមានដំបៅ លើសាច់គូទ ថែមទៀតផង រស់នៅជាមួយម្តាយដែលជាស្រ្តីមេម៉ាយ ឈ្មោះ ទ្រី គឹមឡេង មានអាយុ៥១ឆ្នាំ ប្រកបមុខរកបស៊ីឈ្នួលដេរអោយគេ ដែលត្រូវប្តីបោះបង់ចោល។

ប្អូនប្រុសសូមអំពាវនាវ ដល់សប្បុរសជនទាំងអស់ មេត្តាជួយផង ព្រោះការចំណាយ ក្នុងការព្យាបាល ក្រុមគ្រួសារ ដែលជាស្រ្តីមេម៉ាយ លែងមានលិទ្ធភាពទៀតហើយ។ ប្អូនប្រុសក៏សូមសំណូមពរដល់ អាជ្ញាធរ មេត្តាធ្វើប័ណ្ណក្រីក្រអោយគ្រួសារ ប្អូនផង ដើម្បីជួយសម្រាល ក្នុងការចំណាយ លើការព្យាបាល៕

សូមមេត្តាទឹកចិត្ត ដ៏សប្បុរសធម៌ របស់សប្បុរសជន ដើម្បីជួយដល់ប្អូនប្រុស ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 069 34 63 79 ដែលជាលេខទូរស័ព្ទរបស់ម្តាយប្អូនប្រុសផ្ទាល់ …

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២