លោក ដូណាល់ ត្រាំបន្ថែម ក្រុមហ៊ុន SMIC និង CNOOC របស់ចិនទៅក្នុងបញ្ជីខ្មៅ

វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រៀមនឹងបន្ថែមក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេរបស់ចិន SMIC និងក្រុមហ៊ុនផលិតប្រេងនិងឧស្ម័ន CNOOC ទៅក្នុងបញ្ជីខ្មៅ  ដោយចោទប្រកាន់ថាក្រុម ហ៊ុនទាំងពីរនេះ មានជាប់ពាក់ព័ន្ធនឹងយោធាចិន នេះបើយោងតាមឯកសារ និងប្រភពមួយចំនួន។  ការកាត់បន្ថយក្រុមហ៊ុនចិនសម្រាប់ការចូលរួមនៃវិនិយោគិនអាមេរិកនេះ និងបង្កើនភាពតានតឹងជាថ្មីម្តងទៀតជាមួយទីក្រុងប៉េកាំង ខណៈដែលការប្រកាសចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នៅសល់តែប៉ុន្មានសប្តាហ៍ទៀប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន រ៉យទ័រ នៅថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍នៅដើមខែនេះថាក្រសួងការពារជាតិសហរដ្ឋអាមេរិកគ្រោងនឹងកំណត់ក្រុមហ៊ុនចិនចំនួន ៤ ទៀតដែលជាកម្មសិទ្ធិឬគ្រប់គ្រងដោយយោធាចិនដែលនាំឱ្យក្រុមហ៊ុនចិនដែលរងផលប៉ះពាល់ទាំងអស់មានចំនួន ៣៥ក្រុមហ៊ុន ។ គេមិនទាន់ដឹងច្បាស់ទេថាតើក្រុមហ៊ុនទាំងនេះនឹងត្រូវបានចុះក្នុងបញ្ជីខ្មៅរបស់សហព័ន្ធនៅពេលណានោះទេ ប៉ុន្តែ យោងតាមឯកសារ និងប្រភពចំនួនបីបានបង្ហាញថា បញ្ជីខ្មៅនេះរួមមានក្រុមហ៊ុនបច្ចេកវិទ្យាសំណង់ចិន និងក្រុមហ៊ុនប្រឹក្សាវិស្វកម្មអន្តរជាតិចិន និងបូកបន្ថែមក្រុមហ៊ុនផលិតបន្ទះឈីប(SMIC) និងក្រុមហ៊ុន ផលិតប្រេង (CNOOC) នេះផងដែរ។ កាលពីសប្តាហ៍មុនរដ្ឋបាល លោក ដូណាល់ ត្រាំ ជិតនឹងប្រកាសថាក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន៨៩ និងក្រុមហ៊ុនដទៃទៀតដែលមានទំនាក់ទំនងជាមួយយោធាចិន ដោយដាក់កម្រិតលើពួកគេពីការទិញទំនិញ និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។

គួរជម្រាបថា គោលនយោបាយរបស់លោក ដូណាល់ ត្រាំពេលនេះត្រូវបានគេមើលឃើញថាកំពុងព្យាយាមបន្ថែមស្ថានភាពតាងតឹងជាមួយចិន ដើម្បីធ្វើឱ្យប្រធានាធិបតេយ្យជាប់ឆ្នោតលោក ចូ បៃដិន បន្តប្រកាន់ជំហរតឹងរឹងជាមួយទីក្រុងប៉េកាំង។ ទោះយ៉ាងណាទំនាក់ទំនងរវាងសហរដ្ឋអាមេរិក  និងចិនកំពុងតែមានភាពប្រេះឆា ដែលពាក់ព័ន្ធនិងជំងឺកូវីដ១៩ , ការបង្ក្រាបរបស់ចិនទៅលើហុងកុងនិងបញ្ហាដ៏ទៃទៀតជាច្រើន៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២