អង់គ្លេសចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ទ្រង់ទ្រាយធំ សម្រាប់ពលរដ្ឋខ្លួន

(អង់គ្លេស)៖ ស្រ្តីជនជាតិអង់គ្លេស អាយុ ៩០ ឆ្នាំម្នាក់បានក្លាយជាមនុស្សដំបូងគេនៅលើពិភពលោកដែលបានទទួលការចាក់វ៉ាក់សាំង COVID-19 កាលពីថ្ងៃអង្គារម្សិលមិញនេះ នៅពេលដែលចក្រភពអង់គ្លេសចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំលើប្រជាជនរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន reutersនៅថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។

ប្រជាជនអង់គ្លេសជាច្រើននាក់ ដែលភាគច្រើនគឺជាជនងាយរងគ្រោះ ដូចជាមនុស្សចាស់មានអាយុលើសពី ៨០ឆ្នាំ ក្រុមគ្រូពេទ្យថែទាំងអ្នកជំងឺ COVID-19 បុគ្គលិកបំរើសាវាសាធារណៈជាដើម បានឈរតម្រង់ឈរ ដើម្បីទទួលបានការចាក់វ៉ាក់សាំងជាលើកដំបូង។ ការចាក់វ៉ាក់សាំងនេះ ត្រូវចាក់ចំនួនពីរលើក ប្រជាជនអង់គ្លេសបានហៅថ្ងៃចាក់វ៉ាក់សាំងនេះថា «V-Day»។ ក្នុងការចាក់វ៉ាក់សាំងនេះ ស្ត្រីឈ្មោះ Margaret Keenan ជាអ្នកទទួលវ៉ាក់សាំងមុនគេ។ ស្ត្រីរូបនេះបានអះអាងថា៖ ខ្ញុំមានអារម្មណ៍ថាពិសេសណាស់ ដោយបានក្លាយជាមនុស្សដំបូង ដែលទទួលបានការចាក់វ៉ាក់សាំងប្រឆាំង COVID-19 ។

ការចាក់វ៉ាក់សាំងលើកទីពីរ នឹងធ្វើឡើងនៅរយៈពេល ២១ថ្ងៃក្រោយ។ វ៉ាក់សាំង ដែលអង់គ្លេសប្រើប្រាស់នេះ គឺជារបស់ក្រុមហ៊ុន Pfizer ដែលបានអនុញ្ញាតនៅសប្តាហ៍មុន។ ចំណែកក្រុមហ៊ុនវ៉ាក់សាំងអង់គ្លេស AstraZeneca កំពុងស្រាវជ្រាវរកពីចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត បន្ទាប់ពីមានបញ្ហា។

សូមជម្រាបថា ក្រុមគ្រូពេទ្យបានជួបបញ្ហាខ្លះ ជុំវិញការរក្សាទុកវ៉ាក់សាំង។ សម្រាប់វ៉ាក់សាំងក្រុមហ៊ុន Pfizer វាត្រូវការកន្លែងរក្សាទុក ដែលមានសីតុណ្ណភាពរហូតដល់-៧០អង្សា ដែលមានតែមន្ទីរពេទ្យ និងមជ្ឈមណ្ឌលថែទាំសុខភាពមួយចំនួនប៉ុណ្ណោះ ដែលមានលទ្ធភាពរក្សាទុកវ៉ាក់សាំង នេះបាន។ ការចាក់វ៉ាកសាំងនេះ ធ្វើឡើងស្របពេល អង់គ្លេសកំពុងរងគ្រោះពី COVID-19 សារជាថ្មីដោយករណីឆ្លងថ្មីៗ ចំនួន ១,៤៧១៨ករណីក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បច្ចុប្បន្នករណីឆ្លងសរុបនៅអង់គ្លេស មានចំនួន ១,៧លានករណី ខណៈអ្នកស្លាប់មានចំនួនជាង ៦ម៉ឺននាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២