បញ្ជូននារីវ័យក្មេង ដែលរត់តាមសង្សារ ទៅធ្វើចត្តាឡីស័ក១៤ថ្ងៃវិញ និងអ្នកអ្នកពាក់ព័ន្ធ៤នាក់ទៀត ក៏ត្រូវបញ្ជូនទៅដែរ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ ខេត្តបន្ទាយមានជ័យ បានបញ្ជូននារីវ័យក្មេង ដែលរត់គេចចេញពីកន្លែង ធ្វើចត្តាឡីស័ក រត់តាមសង្សារ ទៅធ្វើចត្តាឡីស័ក ឡើងវិញរយៈពេល១៤ថ្ងៃ ក្នុងនោះ ចំពោះអ្នកពាក់ព័ន្ធ ចំនួន៤នាក់ផ្សេងទៀត ក៏ត្រូវសមត្ថកិច្ច បញ្ជូនទៅធ្វើ ចត្តាឡីស័ក ជាមួយគ្នាផងដែរ។

សូមបញ្ជាក់ផងដែរថា នៅម៉ោង២៤:០០ នាទី ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ មានករណី ពលករ ០១នាក់ភេទស្រី ត្រូវបានសង្សារលូចនាំរត់ចេញពីមណ្ឌល ធ្វើ ចត្តាឡីស័ក នៅសាលាបឋមសិក្សា ហ៊ុន សែន គ្រួសារ យ៉េត ស្រុកត្រពាំងប្រាសាទ។

រហូតមកដល់ម៉ោង ១៣:៤០នាទី ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុក ត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ឃាត់ខ្លួនបាននៅមុខផ្ទះសំណាកឡាក់គីស្តារ ភូមិអូរចិញ្ចៀន ឃុំអូរចិញ្ចៀន ស្រុកអន្លង់វែង។

អ្នកដែលត្រូវបានសមត្ថកិច្ច ចាប់អោយទៅធ្វើចត្តាឡីស័ក វិញ មាន ៖

១.ឈ្មោះធា ស៉ីថា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិ ព្រែកសង្ហា ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ (អ្នកធ្វើ ចត្តាឡីស័ក)។
២.ឈ្មោះ ឌិន សាម៉ើយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិស្រអែម ខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (អ្នកនាំរត់)។
៣.ផល បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (ជាអ្នកពាក់ព័ន្ធ)។
៤.ផុន ណែត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ រស់នៅ ភូមិព្រៃពីរ ឃុំព្រៃពីរ ស្រុកដងទង់ ខេត្តកំពត (ជាអ្នកពាក់ព័ន្ធ)។
៥.ប៉ុន រើន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ជាអ្នកកពាក់ព័ន្ធ)។

បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថស្រុក បានបញ្ជូនទៅធ្វើចត្តាឡីស័ក១៤ថ្ងៃឡើងវិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២