អាជ្ញាធរក្រុងប៉ោយប៉ែត សម្រេចបិទសាលារៀនឯកជនសុវណ្ណភូមិ ចំនួនពីរ

បន្ទាយមានជ័យ ៖ អាជ្ញាធរក្រុងប៉ោយប៉ែតកាលពីថ្ងៃទី១៨ និង១៩ ខែមីនា ឆ្នាំ២០២១ បានបិទដំណើរការជាបណ្តុះអាសន្ននូវសាលារៀនឯកជនសុវណ្ណភូមិ ចំនួនពីរ ដែលមានទីតាំងស្ថិតនៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត និងហើយត្រូវរងចាំលទ្ធផលវិជ្ជមានកូវីត១៩ លើគ្រួសារក្មេងស្រីម្នាក់ ជាសិស្សនៅទីនោះ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ថា៖ យោងការណែនាំពីលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងដើម្បីអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល រដ្ឋបាលក្រុងប៉ោយប៉ែត បានសម្រេចត្រួតពិនិត្យលើការបិទសាលាសុវណ្ណភូមិពីរ ស្ថិតនៅទីតាំងខាងលើជាបណ្តុះអាសន្នសិន រងចាំលទ្ធផលតេស្តលើសំណាករកកូវីត១៩លើគ្រួសារក្មេងស្រីម្នាក់ ។

លោកបានបន្តថា ៖ ការបិទបណ្តោះអាសន្ននេះ បន្ទាប់ពីក្មេងស្រីសាលាម្នាក់ ដែលបានសរៀននៅសាលាសុវណ្ណភូមិពីរនោះ ដែលមានម្តាយរស់នៅក្រុងប៉ោយប៉ែតហើយបានទៅលេងរាជធានីភ្នំពេញ រូចក៏ត្រូវប៉ះពាល់ផ្ទាល់ និងមន្ត្រីនគរបាលម្នាក់ដែលមានវិជ្ជមានកូវីដ-១៩។ ហើយត្រូវក្រសួងសុខាភិបាលប្រកាសលទ្ធផលពីមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រជាផ្លូវការថាវិជ្ជមានកូវីដ-១៩។

ចំណែករដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងលិខិតសេចក្តីជូនដំណឹងសជណ) លេខ២០៣/សជណ/២១ ចុះថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ ចុះហត្ថលេខាដោយលោកអ៊ុ រាត្រី អភិបាលខេត្ត បានអោយដឹងថា ៖ យោងរបាយការណ៍របស់រដ្ឋបាលក្រុងប៉ោយប៉ែតនិងផ្នែកតាមការស្រាវជ្រាវលើកករណីប្រជាពលរដ្ឋចំនួន១គ្រួសារ ដែលបច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ឃើញថា មានការពាក់ព័ន្ធជាមួយអ្នកជម្ងឺកូវីត ១៩ មានកូនទៅរៀននៅសាលាសុវណ្ណភូមិ២ ស្ថិតនៅក្រុងប៉ោយប៉ែត ។

ហេតុនេះរដ្ឋបាលខេត្ត សូមធ្វើការផ្អាកដំណើរការសាលាសុវណ្ណភូមិ២ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២