ភ្លៀងកក់ខែ លាយខ្យល់កន្ត្រាក់ ខូចខាតផ្ទះពលរដ្ឋ៧ខ្នង នៅស្រុកថ្មពួក និង១ខ្នងនៅ ស្រុកអូរជ្រៅ

បន្ទាយមានជ័យ ៖ ភ្លៀងកក់ខែលាយឡំខ្យល់កន្ត្រាក់បង្កខូចខាតផ្ទះពលរដ្ឋ៧ខ្នងនៅឃុំគោកកឋិនស្រុកថ្មពួក និង១ខ្នងនៅស្រុកអូរជ្រៅ។ គ្រោះធម្មជាតិនោះកាលពី ល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចអោយដឹងកាលពីថ្ងៃទី១ខែមេសាឆ្នាំ២០២១ អោយដឹងថា៖ ខ្យល់កន្ត្រាក់នោះធ្វើអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នង ក្នុងនោះ១ខ្នងធ្ងន់ ធ្លាក់ពីជើងតាង និងជង្រុកស្រូវ១ខ្នង ចំណែកនៅស្រុកអូរជ្រៅ មានផ្ទះ១ខ្នងបានរងការខូចខាត ។

មន្ត្រីអាជ្ញាធរ កងកម្លាំងនគរបាល យោធា កងរាជអាវុធហត្ថ អ្នកពាក់ព័ន្ធបានរួមគ្នាចុះពិនិត្និងសម្រួលទីជម្រក រុះរើនិងត្រៀមរកជំនួយសម្ភារៈ និងកម្លាំងជួសជុល ជូនពលរដ្ឋ នៅព្រឹកថ្ងៃទី១ខែមេសា នេះតទៅ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២