ខឹងប្រពន្ធ ចេះតែ ទូរស័ព្ទ និងសរសើរ ប្តីមុន នៅចំពោះមុខញយដងពេក ទ្រាំមិនបាន ចាប់វាយ និងច្របាច់ ក សម្លាប់ចោល

ខេត្តបាត់ដំបង ៖ ប្តីប្រពន្ធ ដែលទើបតែស្គាល់ និងចាប់ដៃ រស់នៅជាមួយគ្នា បានជាង១ឆ្នាំ ខាងស្រី តែងតែជេរប្រមាថគាត់នៅពេលខឹងហើយ តែងតែទូរស័ព្ទ ទៅរកប្តីមុន របស់គាត់និងនិ យាយសរសើរប្តីមុននៅចំពោះមុខគាត់ជាញឹកញយ ធ្វើអោយខាងប្រុស ទ្រាំលែងបាន ចាប់វាយ និងច្របាច់ ក សម្លាប់ ចោល នៅក្នុង បន្ទប់ជួល។

សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យ ឈ្មោះប៉ុល ប៊ុនធឿន អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះជួលស្ថិតនៅ ភូមិរំចេក៣ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំ បងដើម្បីធ្វើការ សាកសួរ ស្រាវជ្រាវជុំវិញករណី (ឃាត កម្ម)ស ម្លាប់ ប្រពន្ធរបស់ខ្លួន។

សូមជម្រាបជូនថា នារសៀលថ្ងៃទី៦ ខែ មេសា ឆ្នាំ ២០២១ នៅចំណុចផ្ទះជួល ស្ថិតក្នុងក្រុមទី០១ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានកាភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រទះឃើញ ស្រី្តឈ្មោះ សេង វ៉េត ហៅ ស អាយុ៣៩ឆ្នាំ បានដេកស្លាប់ក្នុងបន្ទប់ជួលខាងលើ ក្នុងសភាពហើមខ្លាំង និងធំក្លិន មកខាងក្រៅ ដោយមិនដឹងពីមូលហេតុ។

សមត្ថកិច្ច បន្តថា ក្រោយពីការចាប់ខ្លួន បុរសជាប្តីបានឆ្លើយសារភាពថា គាត់ពិតជាបានសម្លាប់ ប្រពន្ធរបស់គាត់មែន ដោយការវាយលើផ្ទៃមុខ និងច្របាច់ ក រហូតដល់ស្លាប់។

ចំពោះមូលហេតុដែលឈានដល់ការ សម្លាប់ប្រពន្ធបែ បនេះគឺដោយសារ ប្រពន្ធគាត់តែងតែជេរប្រមាថគាត់នៅពេលខឹងហើយ តែងតែទូរស័ព្ទ ទៅរកប្តីមុន របស់គាត់និងនិ យាយសរសើរប្តីមុននៅចំ ពោះមុខគាត់ជាញឹកញយ។

តាមការរៀបរាប់ជនស័្សយរូបនេះបាន ឱ្យដឹងថា រូបគាត់និងស្រី្តរងគ្រោះទើប នឹងបានគ្នាជាប្តី ប្រពន្ធក្នុងរយ:ពេលតែជាងមួយឆ្នាំប៉ុណ្ណោះ ហើយស្រ្តីជា ប្រពន្ធនេះមានទីលំនៅឯខេត្កកណ្តាល ហើយគាត់បានគ្នាក្នុងពេលធ្វើកម្មកររោងចក្រនៅខេត្តតាកែវជាមួយគ្នា និងទើបមកជួលបន្ទប់ ស្នាក់នៅទីនេះក្នុងអំ ឡុងខែ មីនា ឆ្នាំ២០២១តែប៉ុណ្ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២