សូមប្រយ័ត្ន ! កុមារី អាយុ១០ឆ្នាំម្នាក់ បានស្លាប់ ព្រោះតែ ដេកលេងទូរស័ព្ទ ខណៈកំពុងសាកថ្ម

ខេត្តក្រចេះ ៖ សូមបង្កើនការប្រុងប្រយ័ត្ន ចំពោះការប្រើទូរស័ព្ទពេលកំពុងសាក ថ្ម ជាក់ស្តែងកាលពី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ កុមារីអាយុ១០ឆ្នាំ ម្នាក់ បានស្លាប់ ភ្លាមៗនៅលើគ្រែក្រោមផ្ទះ ស្ថិតនៅភូមិចុងកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ដោយសារតែ ដេកលេងទូរស័ព្ទ ពេលកំពុងសាកថ្ម បណ្តាលអោយ ឆក់ចរន្ត អគ្គិសនី។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កុមារី រងគ្រោះ ឈ្មោះ ខេង កាណា អាយុ១០ឆ្នាំ រស់នៅក្នុងភូមកើតហេតុខាង លើ ។ មុនកើតហេតុក្មេងស្រីរងគ្រោះបាន ដេកមើលទូរស័ព្ធដោយដាក់លើទ្រូង ពេលដែល កំពុងបញ្ចូលថ្ម ។ ខណៈនោះស្រាប់តែផ្ទុះទូរស័ព្ទបណ្តាលឲ្យឆក់ស្លាប់ ភ្លាមៗ តែម្តង ។

ជាមួយគ្នានេះមន្ត្រីនគរបាលខេត្តក្រចេះបញ្ជាក់ថា ក្រោយទទួលបានព័ត៌ មាន មន្ត្រីនគរបាលខេត្តក្រចេះរួមជាមួយមន្ត្រីពាក់ពន្ធបានចុះដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យដោយផ្ទាល់ ។ ក្រោយពីការសាកសួរ និងពិនិត្យលើសពក្មេង ស្រី មន្ត្រីជំនាញបានសន្និដ្ឋានថា ក្មេងស្រីរូបនេះពិតជាស្លាប់ដោយសារឆក់ ចរន្តអគ្គិសនីពិតប្រាកដមែន ។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពក្មេងស្រី ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២