ជួបជុំផឹកស៊ី គ្នាច្រើនល្មើសបម្រាមហើយ ថែមទាំងប្រើពាក្យសំដី ជេរបញ្ចោរទៀត ត្រូវនគរបាលនាំខ្លួនទៅអប់រំ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ក្នុងចំណោម ប្រុស ស្រីជាច្រើននាក់ បាននាំគ្នា ជួបជុំផឹកស៊ីយ៉ាងសប្បាយ ហើយបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក និងថែមទាំងជេប្រមាថថា “ចាំមើលមីអាយះណាវារមាស់កណ្តួយទៀត ពូកែខាងទើសណាស់។ អញជួបគឺជួបជូនចំពោះពួកពូកែផ្តល់ព័ត៌មាន (អោយសមត្ថកិច្ច) ពេលមិនជួបមិនផ្តល់ផង ” ចុងក្រោយត្រូវសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបានកាពីថ្ងៃទី១៨ខែមេសាឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯក គង់ វិនឌី ស្នងការរងទទួលការិយាល័ប្រឆាំងបទល្មើសបច្ចេកវិទ្យាបានអោយដឹងថា៖ យោងបទបញ្ជារពីលោកឧត្តមសេនីយ៍ ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ស្នងការរងផែនសន្តិសុខនោះ ការិយាល័យជំនាញ បានធ្វើការស្រាវជ្រាវ លើគណនីហ្វេសបុកឈ្មោះ “Kanha Kim” ដែលបានបង្ហោះកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នូវរូបភាពផឹកស៊ីមានគ្នាច្រើន ភ្ជាប់នឹងខ្លឹមសារជេរបញ្ចោរដូចខាងលើ ។

ដោយយោងបទបញ្ជារនិងច្បាប់ថ្មី សមត្ថកិច្ចបានចាត់ទុកទង្វើនេះថា បានបង្កឲ្យមានភាពចលាចល និងអសន្តិសុខ ដល់សង្គមជាតិ ផ្ទុយពីវិធានការសុខាភិបាល និងអនុសាសន៏ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ. ១៩ ។

ក្រោយពីការិយាល័យជំនាញធ្វើការស្រាវ ជាលទ្ធផលបានរកឃើញថាម្ចាស់គណនីហ្វេសប៊ុកខាងលើមាន ឈ្មោះ គឹម កញ្ញា ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក គង់ វិនឌីបានបន្តទៀតថា ៖ ក្រោយពីធ្វើការឃាត់ខ្លួនឈ្មោះ គឹម កញ្ញា បានឆ្លើយសារភាពថា រូបភាពដែលបានខ្លួនបានបង្ហោះខាងលើនេះមែន ប៉ុន្តែជារូបភាពចាស់នៃសកម្មភាពកាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ ឯណោះទ មិនមែនជារូបភាពសកម្មភាពថ្មី ចំពេលបង្ហោះនា ថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២១នោះទេ។

បន្ទាប់មកការិយាល័យជំនាញបានធ្វើកិច្ចសន្យាអប់រំអំពីវិធានការសុខាភិបាលនិងសូមឲ្យចូលរួមអនុវត្ត ៣កុំ ៣ការពារ ដើម្បីសុខមាលភាពសាធារណៈ ។
ប៉ុន្តែប្រសិនបើមិនរាងចាលឬផ្គើន ហើយប្រព្រឹត្តមានការជួបជុំបែបនេះ សមត្ថកិច្ចនឹងអនុវត្តតាមច្បាប់ដោយគ្មានការលើកលែងឡើយ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២