សហរដ្ឋអាមេរិកពិចារណាលើការលះបង់កម្មសិទ្ធិបញ្ញាផលិតវ៉ាក់សាំងកូវីដ១៩

អន្តរជាតិ៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធសប្តាហ៍នេះ បាននឹងកំពុងគាំទ្រលើជម្រើសជាច្រើនសម្រាប់ការពង្រីកផលិតកម្ម និងការផ្គត់ផ្គង់វ៉ាក់សាំង COVID-១៩ ជាសកលក្នុងតម្លៃទាបបំផុត រួមទាំងពិចារណាលើការលើកលែងកម្មសិទ្ធិបញ្ញា(IP) ដែលបានស្នើឡើងដោយប្រទេសកំពុងអភិវឌ្ឍនដើម្បីអាចមានសិទ្ធផលិតវ៉ាក់សាំង ប៉ុន្តែអាមេរិកមិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេ។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃព្រហសត្បិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។

អ្នកនាំពាក្យសេតវិមាន​លោកស្រី Jen Psaki បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃពុធសប្តាហ៍នេះថា “ មានវិធីផ្សេងគ្នាជាច្រើនដើម្បីបង្កើនការផលិតវ៉ាក់សាំងជាសកល ហើយមន្រ្តីនៅទីក្រុងវ៉ាស៊ីនតោនកំពុងសិក្សាថាតើវានឹងមានប្រសិទ្ធិភាពដែរឬទេ ក្នុងការជំរុញឱ្យមានការផលិតវ៉ាក់សាំងបន្ថែមក្រៅពីនៅសហរដ្ឋអាមេរិក។ លោកស្រី Psaki បានបញ្ចាក់បន្ថែមថា តំណាងពាណិជ្ជកម្មអាមេរិក​​ មិនបានផ្តល់អនុសាសន៍លើបញ្ហានេះទេ ហើយប្រធានាធិបតី ចូ បៃដិនក៏មិនទាន់បានធ្វើការសម្រេចចិត្តណាមួយនៅឡើយដែរជុំវិញបញ្ហានេះ។

ការប្រកាសនេះធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចបានចាប់ផ្តើមផ្តល់ជំនួយ និងដកការគ្រប់គ្រងការនាំចេញឧបករណ៍វេជ្ជសាស្រ្ត និងវត្ថុធាតុដើមសម្រាប់ផលិតវ៉ាក់សាំង នៅពេលដែលសហរដ្ឋអាមេរិកកំពុងរងការរិះគន់យ៉ាងខ្លាំងពីបណ្តាប្រទេសដែលមានអ្នកស្លាប់និងការឆ្លងកំពុងកើនឡើង ជាពិសេសគឺប្រទេសឥណ្ឌា។

មន្រ្តីអង្គការសុខភាពពិភពលោក បណ្តាមេដឹកនាំពិភពលោក និងក្រុមផ្តល់ជំនួយក៏បានអំពាវនាវផងដែរ ដល់សហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតឱ្យលះបង់ច្បាប់ IP ដើម្បីអាចអនុញ្ញាតឱ្យប្រទេសដែលមានសមត្ថភាពផលិតវ៉ាក់សាំងអាចបង្កើនការផលិតវ៉ាក់សាំងឱ្យបានយ៉ាងឆាប់រហ័ស។

សូមជ្រាបថា រហូតមកដល់ពេលនេះសហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតបានរារាំងការចរចារនៅឯអង្គការពាណិជ្ជកម្មពិភពលោក (WTO) អំពីសំណើដែលដឹកនាំដោយប្រទេសឥណ្ឌានិងអាហ្វ្រិកខាងត្បូងដែលនឹងលើកលែងសិទ្ធិ IP របស់ក្រុមហ៊ុនឱសថដើម្បីអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ្ឍអាចផលិតវ៉ាក់សាំងការពារកូវីដ-១៩សម្រាប់ប្រើប្រាស់ទាន់ពេលវេលាបាន៕

Rare blood clotting risk more for COVID-19 than for vaccines: Oxford study
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២