រោងចក្រចំនួន១៤ ក្នុងខេត្តព្រះសីហនុ ត្រូវផ្អាកជាបណ្តោះអាសន្ន ក្រោយកម្មករនិយោជិត រកឃើញវិជ្ជមានកូវីដ១៩ ជាង១ពាន់នាក់

ភ្នំពេញ ៖ រោងចក្រចំនួន១៤ នៅក្នុងខេត្តព្រះសីហនុ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្រោយ កម្មករនិយោជិតដែលរកឃើញវិជ្ជមានកូវីដ១៩ សរុបចំនួន ១. ៣៤៣នាក់។ នេះបើតាមការអោយដឹងពី លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ត ព្រះសីហនុ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំ ស្តីពីការអនុវត្ត វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩តាមបណ្តា រោងចក្រ សហគ្រាសពាណិជ្ជកម្មក្នុងភូមិសាស្ត្រខេត្តព្រះសីហនុដោយអំពាវនាវ ឲ្យម្ចាស់/និយោជករោងចក្រសហគ្រាសទាំងអស់ត្រូវអនុវត្តជាចាំបាច់តាម ការណែនាំ ក៏ដូចជាផ្តល់កិច្ចសហការជាមួយក្រុមការងាររដ្ឋបាលខេត្ត និងអាជ្ញាធរ មូលដ្ឋានក្នុងប្រតិបត្តិការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងការអនុវត្តវិធានការសុខាភិបាល រដ្ឋបាលខេត្តព្រះសីហុនុបានស្នើ រោងចក្រ សហគ្រាសនីមួយៗត្រូវត្រួតពិនិត្យកម្មករនិយោជិតក្នុងរោងចក្រ ដើម្បីធានាឲ្យបានជាដាច់ខាតនូវការអនុវត្តវិធានការ ៣ការពារ ៣កុំ របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដូចជាការពាក់ម៉ាស់ លាងសម្អាតដៃជាប់ជាប្រចាំ និងរក្សា គម្លាតសង្គម…។

ក្នុងករណីការធ្វើតេស្តរកឃើញមានអ្នកមានវិជ្ជមានកូវីដ១៩ រោងចក្រសហគ្រាសត្រូវរៀបចំដាក់អ្នកវិជ្ជមាននោះឲ្យនៅដាច់ដោយឡែកក្នុង គិលានដ្ឋានរបស់រោងចក្រ សហគ្រាសផ្ទាល់ និងត្រូវរាយការណ៍ភ្លាមមកមន្ទីរ សុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្ត ឬមន្ទីរការងារខេត្ត ឬអាជ្ញាធរមូលដ្ឋាន និងហាមដាច់ខាត ក្នុងការលាក់បាំងអ្នកមានវិជ្ជមានកូវីដ១៩ ក្នុងរោងចក្រ សហគ្រាស និងមិនត្រូវអនុញ្ញាតឲ្យអ្នកវិជ្ជមានកូវីដ១៩ ចាកចេញពីទីតាំងរបស់ ខ្លួនដាច់ខាតផងដែរ ដោយត្រូវរងចាំឲ្យក្រុមការងារដូចបានរៀបរាប់ខាងលើ មកដល់ទីតាំង និងធ្វើការចាត់ចែងបន្តតាមវិធានការសុខាភិបាល៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២