ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តបែនដឹកខ្សាច់ ចេញពីការដ្ឋានបានជ្រុលចង្កូតទៅបុកចំពីខាងមុខរថយន្ត ស៊េរីទំនើបកំពុងតែបើកនៅតាមដងផ្លូវ ពេញទំហឹងបណ្តាលឲ្យខ្ទេចផ្នែកខាងមុខ ក្រោយកើតហេតក្រោយកើតហេតុអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល។
ហេតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបម៉ាក toyota Fortuner ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AM -1199 បើកបរ ដោយបុរសម្នាក់ ធ្វើដធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុមុខដេប៉ូដឹកខ្សាច់ ស្រាប់តែមាន រថយន្ត បែន ដឹក ខ្សាច់ មួយគ្រឿង ម៉ាក deawoo ក្បាលពណ៌គ្រាប់អំពិល ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-1140 បើកបរដោយបុរសម្នាក់ចេញពីការដ្ឋានខ្សាច់មកបុកចំពីមុខរថយន្ត toyota Fortuner ពេញទំហឹង បណ្តាលឲ្យរថយន្តរងគ្រោះខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ដោយមានតំណាងខាងរថយន្តបង្កចេញដោះស្រាយទើប សមត្ថកិច្ចបានឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នាដោយខាងបង្កព្រមសង ជាសំណង ក្នុងការជួសជុក្នុងការជួសជុលរថយន្តរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕


