លទ្ធផលនៃការពិនិត្យសំណាក របស់ក្រុមជម្រើសជាតិកម្ពុជា លើកទីពីរ

ភ្នំពេញ ៖ លទ្ធផលនៃការពិនិត្យសំណាករបស់ក្រុមជម្រើសជាតិកម្ពុជា លើកទី២ កាលពីថ្ងៃទី២៥ មិថុនាកន្លងទៅបន្ទាប់ពីការធ្វើចត្តាឡីស័ក ១៣ថ្ងៃ ចេញមកជាផ្លូវការហើយ កីឡាករ និងមន្ត្រីទាំងអស់គឺអវិជ្ជមាន ពុំមានមេរោគឆ្លងកូវីត-១៩ឡើយ បន្ទាប់ពីការធ្វើចត្តាឡីស័ក ១៤ថ្ងៃ។

យោងតាមការបង្ហោះផ្លូវការនៅលើទំព័រហ្វេសបុកផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាតាងនាមឱ្យកីឡាករ និងក្រុមការងារទាំងអស់ ក៏បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលហ្វឹកហ្វើនកងរាជអាវុធហត្ថភ្នំជុំរីករាយ និងបុគ្គលិកមជ្ឈមណ្ឌលទាំងអស់ ដែលជួយសម្របសម្រួលដល់ការស្នាក់នៅ នឹងម្ហូបអាហាររបស់ក្រុមរយៈពេល១៤ថ្ងៃនេះ។

ក្រោយលទ្ធផលចេញមកអវិជ្ជមានទាំងអស់គ្នា កីឡាករ និងមន្ត្រីទាំងអស់អាចត្រលប់ទៅគេហដ្ឋានរបស់ខ្លួនបាន។

សូមជម្រាបថាក្រោយបញ្ចប់បេសកម្មនៅបារ៉ែននិងការធ្វើចត្តាឡីស័កនៅកម្ពុជានេះរួចរាល់ នៅរយៈពេលដ៏ខ្លីខាងមុខនេះក្រុមជម្រើសជាតិកម្ពុជានឹងត្រូវត្រៀមខ្លួនបំពេញភារកិច្ចថ្មីមួយទៀតគឺ ការប្រកួតពានរង្វាន់ AFC Asian Cup China 2023 Qualifiers Playoff រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមបាល់ទាត់ជម្រើសកោះហ្គាំនៅក្នុងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅកោះហ្គាំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២