អ្នកនាំពាក្យស្នងការ : ករណីអគ្គិភ័យឆះផ្ទះមួយកន្លែងបណ្តាលឲ្យស្លាប់មនុស្ស៤នាក់ រងរបួសមន្ត្រីពន្លត់អគ្គិភ័យម្នាក់

ភ្នំពេញ ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានឲ្យដឹងថាករណីអគ្គិភ័យឆាបឆះផ្ទះមួយកន្លែងបណ្តាលឲ្យស្លាប់មនុស្សចំនួន០៤នាក់ រងរបួសមន្ត្រីពន្លត់អគ្គិភ័យម្នាក់។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ០៤:៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ៤៤ និង៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

លោកបន្តថា ផ្ទះដែលឆេះ គឺជាប្រភេទសំណង់ ថ្មបេតុង ទំហំ 09ម៉ែត្រx 30ម៉ែត្រ ចំនួន 03ជាន់។ ខូចខាតសំភារ: ឆេះផ្ទះជាន់ផ្ទាល់ដី ទំហំ 09ម៉ែត្រx 30ម៉ែត្រ អស់ទាំងស្រុង រួមទាំងឆេះសម្ភារផ្សេងៗទៀតដូចជា ឆេះរថយន្តFord Willdrak ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BB-8233 ចំនួន01គ្រឿង, ឆេះរថយន្តLuxus 330 ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ2AL-1158 ចំនួន01គ្រឿង, ឆេះម៉ូតូសរុបចំនួន 07គ្រឿង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

បណ្តាលឲ្យស្លាប់មនុស្សប្រុសចំនួន 04នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ)។

បណ្តាលឲ្យរងរបួសស្រាលមនុស្សប្រុសចំនួន 01នាក់ មានឈ្មោះ ម៉ូច សីហា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មន្រ្តីកិច្ចសន្យាអគ្គិភ័យ។

រថយន្តការិយាល័យអគ្គិភ័យ ៖ ចំនួន38គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 38ឡាន ស្មើនឹង 152ម៉ែត្រគូប៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២