ការរៀបចំកិច្ចប្រជុំរបស់CAMSOCផ្តោតសំខាន់លើគុណផលកីឡាកម្រិតខ្ពស់ដើម្បីធានាឲ្យបានត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖គណៈចិន្ត្រៃយ៍ CAMSOC បានរៀបចំកិច្ចប្រជុំក្នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានផ្តោតសំខាន់លើការអភិវឌ្ឍគុណផលកីឡាកម្រិតខ្ពស់ ដើម្បីធានាឲ្យបាននូវយន្តការត្រៀមឆ្ពោះទៅចូលរួមប្រកួត ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ជាពិសេសគោលដៅត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដឹកនាំដោយឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ជាមួយនិងគណៈកម្មការជំនាញទាំងអស់ ក៏ដូចជាសហព័ន្ធជាតិ ដែលពាក់ព័ន្ធនឹងការរៀបចំ ជាពិសេសគឺពិនិត្យមើលសេណារីយោ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញកម្រិតខ្ពស់របស់កីឡាករ កីឡាការិនីជម្រើសជាតិ។

សូមជម្រាបថាយោងតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា សម្រាប់ការហ្វឹកហាត់នៅក្នុងស្រុកវិញ គឺទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី រួចរាល់ហើយ ប៉ុន្តែយើងកំពុងរៀបចំការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំតាមប្រភេទកីឡានីមួយៗ នាពេលខាងមុខឆាប់ៗនេះ នៅពេលដែលយើងរៀបចំវិធានការនានា បានចប់សព្វគ្រប់ ក្នុងការបិទខ្ទប់ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩។ ការរៀបចំវិធានការនៃការហ្វឹកហាត់នេះ យើងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាថា ការហ្វឹកហាត់បិទខ្ទប់នេះ អាចថែរក្សាបាននូវសុវត្ថិភាពល្អ ក្នុងការត្រៀមចូលរួមប្រកួតស្វែងរកមេដាយ ក្នុងស៊ីហ្គេម នៅប្រទេសវៀតណាម ឆ្នាំ២០២១។ ការហ្វឹកហាត់ក្នុងស្រុកមានប្រមាណ១៥ប្រភេទកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងការហ្វឹកហាត់ផ្សេងៗទៀតតាមសហព័ន្ធកីឡាជាតិនីមួយៗ ដែលសហព័ន្ធកីឡាជាតិទាំងនោះ មានទីតាំងហ្វឹកហាត់ប្រកបដោយសុវត្ថិភាពរួចហើយដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២