សមត្ថកិច្ចចម្រុះ ចុះរើបអូសសាច់ជ្រូក និអគ្រឿងក្នុងជ្រូក ជាង២តោន នាំចូលពីថៃ ពុំមានលិខិតអនុញ្ញាត

ខេត្តបន្ទាយមានជ័យ ៖ កំលាំងសមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តការ ចុះបង្ក្រាប និងរឹបអូស បានសាច់ជ្រូក រួមជាមួយគ្រឿងក្នុងជ្រូក ប្រមាណជាង២តោន ដែលនាំចូលពីប្រទេសថៃ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅទីតាំងមួយកន្លែងក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា ក្នុងប្រតិបត្តិការនេះ រកឃើញសាច់ និងគ្រឿងក្នុងសត្វជ្រូកចំនួន ២.១១៣គីឡូក្រាម មានដូចជា៖
– ក្បាលជ្រូក = ២៨គីឡូក្រាម
– ជើង = ៥៦៤គីឡូក្រាម
– ពោះវៀន = ២៨៨គីឡូក្រាម
– បេះដូង = ១១៥គីឡូក្រាម
– ក្រពះ = ៤៥០គីឡូក្រាម
– គ្រឿងក្នុងលាយក្បាល = ៥៣២គីឡូក្រាម
– សាច់លាយឣណ្ដាត = ១៣៦គីឡូក្រាម។

ផលិតផលទាំងនេះនាំចូលមកពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់ចែកចាយបន្តតាមខេត្តផ្សេងៗ ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តំណាងម្ចាស់សត្វឈ្មោះ ទេព សុភាព អាយុ៥២ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រុមការងារបានបញ្ជូនវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២