កីឡាករជនពិការកម្ពុជា វ៉ាន វ៉ុន ទទួល បាន ចំ ណាត់ ថ្នាក់ លេខ៧ នៃ ព្រឹត្តិ ការណ៍ ប៉ា រ៉ា ឡាំ ពិក តូក្យូ ឆ្នាំ ២០២០

ភ្នំពេញ៖ កីឡាករជនពិការជម្រើសជាតិ កម្ពុជា វ៉ាន វ៉ុន បាន បញ្ចប់ ការ ប្រ កួត វគ្គ ផ្ដាច់ ព្រ័ត្រ ហើយ ដោយ ទទួល បាន ចំ ណាត់ ថ្នាក់ លេខ ៧ ក្រោយ ប្រើ ថិរ វេ លា ១៤.២១វិនាទី លើ វិញ្ញា សា ប្រ ណាំង រទេះ T54 ចម្ងាយ ១០០ម៉ែត្រ នៃ ព្រឹត្តិ ការណ៍ ប៉ារ៉ា ឡាំ ពិក ទី ក្រុង តូក្យូ ឆ្នាំ ២០២០ (2020 Tokyo Paralympic Games) នៅ ល្ងាច ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២១។

សម្រាប់កីឡាករជ័យលាភីវិញ្ញាសា ដែលមានបេក្ខភាព ប្រ កួត វគ្គ ផ្ដាច់ ព្រ័ត្រ ៨នាក់នេះ មេដាយមាសបានទៅកីឡាករថៃ Athiwat Paeng-Nuea ប្រើ ថិរវេលា ១៣.៧៦វិនាទី ខណៈមេដាយប្រាក់ បាន ទៅ អតីត ម្ចាស់ មេដាយមាស នៅទីក្រុង Rio ឆ្នាំ២០១៦ គឺកីឡាករហ្វាំងឡង់ Leo Pekka Tahti ប្រើថិរវេលា ១៣.៨៥វិនាទី និងមេដាយសំរឹទ្ធ បានទៅកីឡាករម៉ិកស៊ិក Juan Pablo Garcia ប្រើថិរវេលា ១៣.៨៧វិនាទី។

ចំពោះកីឡាករ វ៉ាន វ៉ុន ដ្បិតមិនអាចដណ្ដើមមេដាយជូនជាតិ តែលោកធ្វើបានយ៉ាងល្អ ជាមួយការបង្កើតកំណត់ត្រាផ្ទាល់ខ្លួន ឈានដល់វគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ។ មិនតែប៉ុណ្ណោះ វ៉ាន វ៉ុន ក៏បានបំបែកថិរវេលាចាស់របស់ខ្លួន ដែលធ្វើបានក្នុងការប្រកួតជម្រុះ (Heat-1) កាលពីព្រឹកមិញ ដោយប្រើថិរវេលា ១៤.៣៩វិនាទីផងដែរ៕

ប្រភព CAMSOC

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២