ផ្លូវការ! លីគកំពូលកម្ពុជា ជុំទី២ នឹងប្រើរូបមន្ដ Top 8 និង 5 Bottom

ភ្នំពេញ៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិ កម្ពុជា (CNCC) បាន ប្រ កាស រូប មន្ដ ប្រ កួត ជុំ ទី២ នៃ លីគ កំ ពូល កម្ពុជា ឆ្នាំ២០២១ ជា ផ្លូវ ការ ហើយ ដោយ នឹង ប្រើ រូប មន្ដ ប្រ កួត Top 8 (៨ក្រុម កំ ពូល តា រាង) និង 5 Bottom (៥ក្រុម បាត តា រាង) បន្ទាប់ ពី បញ្ច ប់ការ ប្រ កួត សន្សំ ពិន្ទុ ជុំទី១ នា ពេល ឆាប់ៗ ខាង មុខ។ ការបញ្ជាក់ខាងលើ បានធ្វើឡើងក្នុងពិធីចាប់ឆ្នោតត្រៀម ប្រ កួត ជុំ ទី២ នៅ រសៀល ថ្ងៃទី៧ ខែ កញ្ញានេះ។ ចំ ពោះ ការ ប្រ កួត ជុំទី១ គ្រោង បញ្ចប់ នៅ ថ្ងៃទី ១៥-កញ្ញា ហើយ ក្រោយ បញ្ចប់ ជុំទី១ ក្រុម មាន ពិន្ទុ ខ្ពស់ ជាង គេ ៨ក្រុម កំ ពូល តារាង នឹង ទទួល បាន កៅ អី វិល ជុំ រក ម្ចាស់ ពាន នៅ ជុំ ទី២ ខណៈ ៥ក្រុម បាត តា រាង នឹង ត្រូវ ប្រ កួត ជម្រុះ រក ក្រុម ធ្លាក់ ទៅ លេង លីគ ទី២ នា ឆ្នាំ ក្រោយ។ ការ ប្រកួត ជុំទី២ គ្រោង ចាប់ ផ្ដើម នា ថ្ងៃទី១៨ ខែ កញ្ញា ខាងមុខ។ សម្រាប់ការប្រកួតជុំទី២ គ្រោងដំណើរការប្រកួតនាថ្ងៃទី១៨ ខែកញ្ញាខាងមុខ ដោយក្រុមឈរលេខរៀងទី១ ដល់លេខរៀងទី៨ ក៏ដូចជាក្រុមឈរលេខរៀងទី៩ ដល់លេខរៀងទី១៣ នឹងត្រូវប្រកួតតាមរូបមន្ដដែលបានកំណត់តែ ១ជុំប៉ុណ្ណោះ ដើម្បីកាត់សេចក្ដីរកក្រុមជ័យលាភី ក៏ដូចជាក្រុមដែលត្រូវកាត់ចេញពីក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់មន្ដ្រី CNCC។ ចំពោះកម្មវិធីចាប់ឆ្នោតខាងលើ គឺជាការចាប់ឆ្នោតចំណាត់ថ្នាក់ និងទីតាំងលេខរៀង ដើម្បីសម្គាល់ និងបែងចែកទៅតាមកម្មវិធីប្រកួតជុំទី២ សម្រាប់ក្រុមឈរលេខរៀងទី១ ដល់លេខរៀងទី៨ និងក្រុមឈរលេខរៀងទី៩ ដល់លេខរៀងទី១៣ ដើម្បីងាយស្រួលដល់ក្រុមនីមួយៗ ក្នុងការត្រៀមខ្លួនការប្រកួតបន្ដបន្ទាប់របស់ខ្លួន នៅជុំទី២ ពិសេសក្នុងករណីក្រុមត្រូវធ្វើដំណើរទៅប្រកួតតាមខេត្តតែម្ដង។ គួរបញ្ជាក់ថា បច្ចុប្បន្នលីគកំពូលកម្ពុជា ទើបដំណើរការប្រកួតបាន ១២សប្ដាហ៍ ខណៈសល់ការប្រកួតមួយសប្ដាហ៍ទៀត ទើបបញ្ចប់ការប្រកួតសន្សំពិន្ទុជុំទី១។ ចំពោះលទ្ធផលបណ្ដោះអាសន្ន ក្រុមវិសាខា កំពុងឈរកំពូលតារាង មាន ២៥ពិន្ទុ តាមពីក្រោយដោយក្រុមការពារតំណែងជើងឯកបឹងកេត មាន ២៤ពិន្ទុ ខណៈក្រុមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ឈរលេខ៣ និងលេខ៤ មាន ២២ពិន្ទុស្មើគ្នា៕ អត្ថបទ CAMSOC

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២