មកដឹងពីតម្លៃសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ពានរង្វាន់ AFF U23 Championship 2022 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ៖ កម្ពុជាទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកយុវជនអាយុក្រោម២៣ឆ្នាំប្រចាំតំបន់អាស៊ាន ឆ្នាំ២០២២គឺ AFF U23 Championship 2022 នៅលើទីលាននៃពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានមួយចំនួនទៀតពីថ្ងៃទី១៤ ខែកុម្ភៈទៅ។ ចំណែកឯសំបុត្រចូលទស្សនាការប្រកួតពានរង្វាន់ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោនឹងចាប់ផ្ដើមដាក់លក់ នៅថ្ងៃទី ១០ ខែកុម្ភៈ ខាងមុខនេះ (ទីតាំងលក់សំបុត្រ សហព័ន្ធនឹងជម្រាបជូននាពេលក្រោយ)។

សំបុត្រមានចំនួន ៤ប្រភេទ ដែលមានតម្លៃដូចខាងក្រោម៖
ប្រភេទ ១ តម្លៃ ៣០,០០០រ មានចំនួន ៦៧៨៩ កៅអី
ប្រភេទ ២ តម្លៃ ២០,០០០រ មានចំនួន ៣០២៩ កៅអី
ប្រភេទ ៣ តម្លៃ ១៤,០០០រ មានចំនួន ៩៧៧៣ កៅអី
ប្រភេទ ៤ តម្លៃ ៨,០០០រ មានចំនួន ៦៨៤៨ កៅអី
**ចំនួនកៅអីក្រោយកាត់៥០%ចេញ ។ចំនួនទស្សនិកជនចូលរួមអនុញ្ញាតចំនួន ៥០% នៃចំនួនសរុបនៃពហុកីឡដ្ឋាន។ហើយលក្ខខណ្ឌ និងវិធានការក្នុងការចូលទស្សនានឹងជម្រាបជូននាពេលក្រោយ។

ក្នុងការប្រកួតពានរង្វាន់នេះ កម្ពុជាស្ថិតនៅពូល A ដោយក្នុងពូលនីមួយៗមានដូចជា៖
**ពូល A មាន៖
កម្ពុជា (ម្ចាស់ផ្ទះ),ទីម័រខាងកើត,ហ្វីលីពីន,ព្រុយណេ,
**ពូល B មាន៖
ឥណ្ឌូណេស៊ី,ម៉ាឡេស៊ី,មីយ៉ាន់ម៉ា,ឡាវ
**ពូល C មាន៖
ថៃ,វៀតណាម និងសិង្ហបុរី ។

គួរបញ្ជាក់ផងដែរថា លោក Keisuke Honda នឹងមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ក្នុងការប្រកួតពានរង្វាន់ AFF U23 Championship 2022។ អ្នកចាត់ការសញ្ជាតិជប៉ុនដាក់គោលដៅសំខាន់ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្តែលោកបានដឹកនាំប្រកួតសំខាន់ៗជាច្រើនមកហើយដូចជាពានរង្វាន់ AFF Suzuki Cup ជាដើម។ ជាមួយគ្នានេះ កីឡាស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម ក៏នឹងមកដល់នាខែឧសភាខាងមុខនេះដែរ៕
ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២