យប់ម៉ិញ កម្ពុជាបានត្រឹមស្មើជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ ខណៈផ្លូវការរកឃើញ១៦ក្រុម ឡើងទៅជុំចុងក្រោយពាន AFC U23 Asian Cup 2026

ភ្នំពេញ ៖ កាលពីយប់ម៉ិញនេះ ជម្រើសជាតិកម្ពុជាបានត្រឹមស្មើជាមួយក្រុមជម្រើសជាតិជើងខ្លាំងអ៊ីរ៉ាក់ នៅក្នុងការប្រកួតជម្រុះ AFC U23 Asian Cup 2026 នាពហុកីឡដ្ឋានជាតិអូឡាំពិក ។ក្នុងការប្រកួតយ៉ាងជក់ចិត្ត និងតានតឹងនេះ ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានរៀងខ្លួន ខណៈដែលកម្ពុជាក៏ប្រើប្រាស់ទម្រង់លេងបានយ៉ាងល្អ ។ ចំណែកឯខាងក្រុមភ្ញៀវអឺរ៉ាក់វិញព្យាយាមសម្រុករកគ្រាប់បាល់ ប៉ុន្តែមិនអាចបំប៉ោងសំណាញ់ទីកម្ពុជាបាន។

ការប្រកួតបាល់ទាត់ពានយុវជនអាស៊ី អាយុ២៣ ឆ្នាំ AFC U23 Asian Cup 2026 បានរកឃើញក្រុមចំនួន ១៦ឡើងទៅជុំចុងក្រោយ ហើយ បន្ទាប់ពីប្រកួតជម្រុះក្នុងពូលបានបញ្ចប់កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៥។

នៅវគ្គ ១៦ក្រុមចុងក្រោយនឹងត្រូវធ្វើការចាប់ឆ្នោតជ្រើសរើសជា ៤ ពូល ដែលក្នុង ១ ពូលមាន ៤ ក្រុម។ សម្រាប់ការប្រកួតនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចាប់ពីថ្ងៃ ៧ ដល់ ២៥ ខែមករា ឆ្នាំ ២០២៦។

**អារ៉ាប៊ីសាអ៊ូឌីត (ម្ចាស់ផ្ទះ)

-ហ៊្សក់ដានី លេខ១ពូល A

-ជប៉ុន លេខ ១ ពល B

-វៀតណាម លេខ ១ ពូល C

-អូស្ត្រាលី លេខ ១ ពូល D

-គីជីស្ថាន លេខ ១ ពូល E

-ថៃ លេខ ១ ពូល F

-អ៊ីរ៉ាក់ លេខ ១ ពូល G

-កាតា លេខ ១ ពូល H

-អ៊ីរ៉ង់ លេខ ១ ពូល I

-កូរ៉េខាងត្បូង លេខ ១ ពូល J

-ស៊ីរី លេខ ១ ពូល K

-ចិន លេខ ២ ល្អបំផុត

អ៊ូបេគីស្ថាន លេខ ២ ល្អបំផុត

-លីបង់ លេខ ២ ល្អបំផុត

-អារ៉ាប់រួម លេខ ២ ល្អបំផុត ។

គួរបញ្ជាក់ផងដែរថា បេសសកម្មរបស់ U-23 កម្ពុជាក្នុងវគ្គជម្រុះក្នុងពូល G ដើម្បីឡើងទៅជុំចុងក្រោយពានរង្វាន់ AFC Asian Cup  2026 បានបិទបញ្ចប់ហើយកាលពីយប់ម៉ិញនេះ ក្រោយក្រុមនិមួយៗរួមទាំងម្ចាស់ផ្ទះប្រកួតចប់ ៣ប្រកួតដូចគ្នា។ ពូល G នេះគឺលេខ១ បានលើក្រុមខ្លាំងអ៊ីរ៉ាក់, លេខ២ កម្ពុជា, លេខ៣ អូម៉ង់ និងលេខ៤ ប៉ាគីស្ថាន។ កម្ពុជាធ្លាក់ត្រឹមវគ្គនេះហើយ ក្រោយ៣ប្រកួត ឈ្នះ១ ស្មើ២ មាន៥ពិន្ទុ។

ទោះជាយ៉ាងណាក៏ដោយគ្រូបង្វឹករបស់ U-23 កម្ពុជា លោក Koji Gyotokuបានថ្លែងថា បទពិសោធចំនួនប្រកួត៣ នៃវគ្គជម្រុះពូល G ដែលបញ្ចប់ទៅនេះសង្ឃឹមថា កូនក្រុមនឹងបន្តខំប្រឹងប្រែងឲ្យបានខ្លាំងក្លាបន្ថែមទៀត នៅពេលចូលប្រកួតលីគកំពូលកម្ពុជាវិញ។

   

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២