Wow! រថយន្តដឹកស្រាបៀរជួបគ្រោះថ្នាក់ចរាចរណ៍បើកបុករបាំងថ្ម បណ្តាលឱ្យក្រឡាប់ផ្ងារជើងធ្លាក់កេស និងកំប៉ុងស្រារាយប៉ាយពេញផ្លូវ

រថយន្តដឹកស្រាបៀរហនុមាន ១គ្រឿង បានបើកបររ៉េចង្កូតទៅបុករបាំងសួនពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យក្រឡាប់ផ្ងារជើងកណ្តាលផ្លូវ និងធ្លាក់កំពប់ស្រាបៀររាយប៉ាយពេញផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរឆ្លងកាត់។ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១០៨ ស្ថិតក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកស្រាបៀរខាងលើ បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅធម្មតា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានបាត់បង់ម្ចាស់ការ (រ៉េចង្កូត) ជ្រុលទៅបុកទង្គិចជាមួយរបាំងសួនពុះចែកទ្រូងផ្លូវយ៉ាងរន្ធត់។ កម្លាំងទង្គិចយ៉ាងខ្លាំងនេះ បានធ្វើឱ្យរថយន្តក្រឡាប់ផ្ងារជើងភ្លាមៗនៅនឹងកន្លែង ចែករំលែកការខូចខាតយ៉ាងស្អេកស្កះ ហើយស្រាបៀរដែលផ្ទុកនៅលើរថយន្តបានធ្លាក់បែក និងកំពប់រាយប៉ាយពេញផ្លូវ បង្កជាការស្ទះចរាចរណ៍មួយអន្លើផងដែរ។

 

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ភ្លាមៗដល់ទីតាំងកើតហេតុ ដើម្បីសម្រួលចរាចរណ៍ ចាត់ចែងរៀបចំសម្អាតផ្លូវ និងស្ទូចយកមធ្យោបាយបង្កចេញ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាយថាផ្សេងទៀតដល់អ្នកធ្វើដំណើរ៕

ដោយ៖ វិចិត្រ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២