មេរោគ Chandipura កំពុងរាតត្បាតនៅប្រទេសឥណ្ឌា ដោយបានសម្លាប់កុមារចំនួន២២នាក់

ប្រទេសឥណ្ឌាកាលពីថ្ងៃពុធបានដាក់ពង្រាយក្រុមឆ្លើយតបជាតិបន្ទាប់ពីកុមារចំនួន ២២នាក់ត្រូវបានសម្លាប់ ដោយសារមេរោគ Chandipura ដែលបណ្តាលឱ្យរលាកខួរក្បាល។ហើយអាជ្ញាធរប្រទេសនេះក៏បានដាក់ពង្រាយក្រុមឆ្លើយតបថ្នាក់ជាតិផងដែរ។

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមនឹងជួយអាជ្ញាធរសុខាភិបាលនៅភាគខាងលិចនៃរដ្ឋ Gujarat និង Rajasthan ដែលជាកន្លែងដែលមានការផ្ទុះឡើងត្រូវបានរាយការណ៍។

 

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា មេរោគនេះរីករាលដាលដោយសត្វរុយខ្សាច់ និងមូសក្នុងរដូវខ្យល់មូសុង។នៅរដ្ឋ Gujarat កុមាររាប់សិបនាក់បានស្លាប់ ដោយសារមេរោគនេះ។

 

រដ្ឋមន្ត្រីសុខាភិបាល Gujarat លោក Praful Pansheriya បាននិយាយថា “យើងបានធ្វើតេស្តឈាមលើអ្នកជំងឺ១៨៤នាក់ ក្នុងនោះ ៣៥នាក់បានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសនេះ”។

 

Rajasthan កាលពីខែមុនក៏បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន 2 នាក់ផងដែរដោយសារវីរុសនេះ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២