ត្រៀមកក្រើកសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិសទៀតហើយបងប្អូន ដោយអ្នកលេងកណ្ដាប់ដៃពេជ្រ អទិទេព ប៉ះជើងខ្លាំងមកពីម៉ារ៉ុក ចុងសប្តាហ៍នេះ!

ភ្នំពេញ៖ ការប្រកួតមិត្តភាពកម្ពុជា ម៉ារុក មួយគូនេះនឹងមិនធ្វើឲ្យអ្នកគាំទ្រខុសបំណងឡើយ។ ក្រោយពីខកខានអស់រយៈពេលជាយូរមកហើយ ជួបគ្នាជាមួយវត្តមានអ្នកលេងកណ្ដាប់ដៃពិឃាត ពេជ្រ អទិទេព មកពីក្លឹបពេជ្រ សុផាន់គុនខ្មែរ សប្តាហ៍នេះនឹងត្រូវស្វាគមន៍កីឡាករជើងខ្លាំងមកពីប្រទេសម៉ារ៉ុក ។

ជាមួយគ្នានេះ ក៏មានវត្តមានកីឡាករជើងខ្លាំងជាតិ និងអន្តរជាតិជាច្រើនគូទៀត ដែលបានហ្វឹកហាត់សម្លៀងអាវុធ ត្រៀមខ្លួនប្ដូរកណ្ដាប់ដៃនៅលើសង្វៀនតែមួយនេះដូចគ្នា។ រង់ចាំមើលថាតើនឹងមានគូពិសេសៗណាទៀតនឹងត្រូវឡើងមកប្រជែងអាវុធគ្នា នៅចុងសប្តាហ៍នេះ ។

 

គូប្រកួតនៅលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស(Kun Khmer Warriors)សម្រាប់សប្តាហ៍នេះ៖

គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)គឺកីឡាករពេជ្រ អទិទេព ត្រៀមប៉ះកីឡាករជើងខ្លាំងម៉ារុក  MOHAMMED EL QUAN ប្រកួតលក្ខណៈគុនខ្មែរ ប្រកួតវាយ៣ទឹកពេញ។

ជួបគ្នានៅថ្ងៃទី13 ខែកញ្ញា ឆ្នាំ2025 កម្មវិធីចាប់ផ្តើមពីម៉ោង 7យប់តទៅ ទីតាំងនៅស្ថានីយ៍ទូរទស្សន៍ថោន។ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV និងនៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង WURKZផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២