ភ្នំពេញ៖ បងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ ដឹងតែប្លែកភ្នែកទៀតហើយ ជាមួយសង្វៀន Boostrong King of The Ring Kun Khmer របស់ស្ថានីយទូរទស្សន៍ថោន ក្រោយពីអវត្តមាននៅលើសង្វៀនជាច្រើនខែមកនោះ ហើយការវិលមកវិញនាពេលនេះ រាហ៊ូប្រាក់ស៊ន រ៉ាគីម ត្រៀមប៉ះកីឡាករជើងខ្លាំងឡាវ ហើយប្រកួតលក្ខណៈហ្គង់ចេញម្រាមទៀត។


ក្រៅពីការប្រកួតគូដ៏ជក់ចិត្តនេះ ក៏នៅមានការប្រកួតជាច្រើនគូទៀតនឹងមិនធ្វើឱ្យបងប្អូនអ្នកគាំទ្រខកបំណងឡើយ ដូច្នេះសូមបងប្អូនអញ្ជើញចូលរួមគាំទ្រ និងស្រែកហ៊ោរលើកទឹកចិត្តដល់កីឡាករគុនខ្មែរយើងទាំងអស់គ្នា។
សម្រាប់គូប្រកួតនៅលើសង្វៀន Boostrong King of The Ring Kun Khmer សប្តាហ៍នេះ សម្រាប់គូមិត្តភាពជាតិ និងអន្តរជាតិគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves)រួមមាន៖
– កីឡាករ ដែន មេសា ប្រកួតមិត្តភាពគុនខ្មែរជាមួយ ឆេង សាន្ត។
– កីឡាករ ម៉ាលី ខ្លាផា ត្រូវប្រកួត៥ទឹក ជាមួយកីឡាករ រិទ្ធ ប៊ុនរ៉ុង។
– កីឡាករ ភី សុផេត ត្រូវប្រកួតមិត្តភាពគុនខ្មែរជាមួយកីឡា សៀង សេងហួរ។
– កីឡាករ ស៊ន រ៉ាគីម ត្រៀមប៉ះកីឡាករឡាវ PETCHTAE KRUAODMUANG PHONTHONG។
-កីឡាករ វេង សុភ័ក្រ ត្រូវប៉ះកីឡាករអូបេគីស្ថាន KODIROV DOSTON។


ជួបគ្នាល្ងាចថ្ងៃសុក្រទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្មវិធីចាប់ផ្តើមពីម៉ោង ៧យប់តទៅ។បងប្អូនអាចអញ្ជើញចូលទស្សនាដោយសេរីនៅស្ថានីយ៍ទូរទស្សន៍ថោន ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ប្រកួតនេះ ក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Boostrong ផងដែរ៕

ដោយ៖ វិកគី

