ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជកម្ពុជា បានចូលរួម កម្មវិធីរត់សហគមន៍ផ្លូវកោះកេរ ស្ថិតនៅភូមិ កោះកេរ ឃុំ ស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។


ក្នុងកម្មវិធីនោះមានការចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក្រុមបាល់ទាត់ទាំង៨ រួមមាន៖ ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ, ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព, ក្រុមបាល់ទាត់ Vlogger All Star, ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌, ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា, ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ, ក្រុមបាល់ទាត់តារាកម្ពុជា, ក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) និងបងប្អូនអ្នកខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០២៥។


កម្មវិធីនេះរៀបចំឡើងដើម្បីអបអរសាទរខួប២ឆ្នាំ នៃការចុះបញ្ជីរមណីដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋជាង ១០០០នាក់ និងការត់ចម្ងាយជាង ៩គីឡូមែត្រ ជុំវិញផ្លូវប្រាសាទកោះកេរ។


សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារ និងក្រុមបាល់ទាត់មនុស្សធម៌បានធ្វើដំណើរទៅខេត្តព្រះវិហារដើម្បីសួរសុខទុក្ខជនភៀសសឹក ព្រមទាំងរៀបចំកម្មវិធីកំសាន្ត «អារាមគុនខ្មែរ»ដើម្បីផ្តល់បរិយាកាសសប្បាយរីករាយជូនដល់បងប្អូន ដែលកំពុងស្នាក់នៅក្នុងជំរុំជនភៀសសឹក ក្នុងខេត្តព្រះវិហារ៕

អត្ថបទ៖ ចាន់ណា
រូបភាព៖ សុភា

