Welcome back legend Kun Khmer ! មាននឹកអ្នកលេងពូថៅដៃពិឃាតធឿន ធារ៉ាទេបងប្អូន ត្រឡប់មកវិញលើនេះដឹងតែប្លែកហើយ!

ភ្នំពេញ៖ ក្រោយពីសម្ងំបុកហ្វឹកហាត់ពង្រឹងសមត្ថភាពក្នុងនាមជាកីឡាករអាជីព អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ាបានត្រៀមខ្លួនរួចរាល់ហើយដើម្បីឡើងកម្មវិធីធំនៅលើសង្វៀនរបស់ស្ថានីយ៍ទូរទស្សន៍ថោនក្នុងពេលឆាប់ៗនេះ ។

អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា ជាកីឡាករក្នុងដួងចិត្តអ្នកស្នេហាគុនខ្មែរ ដែលស្គាល់ថា ពូកែកែង  កណ្ដាប់ដៃ មកវិញលើកនេះ ជាមួយនឹងអ្វីដែលថ្មីប្លែក ដោយប្រកួតលក្ខណៈអំបោះឆៅ នៅលើសង្វៀនមូល Boostrong King Of the Ring  គុនខ្មែរក្នុងពេលឆាប់ៗនេះ។

អ្នកគាំទ្រប្រហែលជាឆ្ងល់ថា ហេតុអីរយៈនេះធារ៉ាមិនសូវបានឡើងប្រកួត។ អ្នកខ្លះក៏បានដឹង និងតាមដានទៅលើការហ្វឹកហាត់របស់គេហើយ កីឡាកររូបនេះកំពុងបន្តវិវត្តន៍ទៅជាកីឡាករគុនខ្មែរដំបូងដែលមានអាជីពពេញលេញ១០០ភាគរយ ។ ការដែលរូបគេស្ងប់ស្ងាត់រយៈពេលជាង២ខែមកនោះគឺដោយសាររូបគេសម្ងំបុកហ្វឹកហាត់យ៉ាងមានវិន័យ ទើបឡើងប្រកួត។ អ្នកគាំទ្រក៏សង្ឃឹមថា នឹងបែបនេះហើយបន្តរក្សា ការហ្វឹកហាត់តាមលក្ខណៈបច្ចេកទេសបែបនេះ ដើម្បីវិវត្តន៍ខ្លួនជាកីឡាករគំរូនៅលើសង្វៀនខាងផ្នែកប្រយុទ្ធ ។

សូមជម្រាបជូនផងដែរថា កីឡាករធឿន ធារ៉ា កំពុងបុកហ្វឹកហាត់ជាខ្លាំង មិនដូចការហ្វឹកហាត់មុនៗឡើយ ដើម្បីត្រៀមប្រកួតនៅថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ ហើយមិនមែនជាការប្រកួតហ្គង់ធម្មតា តែជាការប្រកួតលក្ខណៈអំបោះឆៅ ដែលធ្វើឲ្យអ្នកគាំទ្រលាន់មាត់ថា ដឹងតែបែកផ្កាភ្លើងទៀតហើយ មកវិញលើកនេះ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២