ភ្នំពេញ៖ ល្អលេងហើយ សប្តាហ៍នេះសុទ្ធតែកំពូលអ្នកលេងកែង បើខកខាន មិនបានទស្សនាដឹងតែស្ដាយក្រោយហើយអ្នកគាំទ្រគុនខ្មែរ កុំភ្លេចអញ្ជើញមកអង្គុយទស្សនានៅកន្លែងផ្ទាល់ មានផ្ទាំងទស្សនីយភាពច្បាស់ៗ ព្រោះកីឡាករឡើងមកប្រកួតនៅលើសង្វៀន Cambodia Mas Fight សប្ដាហ៍នេះ សុទ្ធតែជាជើងខ្លាំង ដោយពួកគេបានបុកហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីផ្តួលគូប្រកួតរបស់ពួកគេរៀងៗខ្លួន។


សប្តាហ៍នេះទាំងគូរមិត្តភាពជាតិ គូអន្តរជាតិ កាន់តែកក្រើក ដឹងតែរញ្ជួយសង្វៀនហើយបងប្អូន ជាមួយនឹងកំពូលអ្នកលេងកណ្ដាប់ដៃ កែងឆេះ ជង្គង់ហោះ និងរន្ទះជើងពិឃាត។
ក្នុងនោះការប្រកួតគូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)ដែលសុទ្ធតែកីឡាករកំពុងឡើងជើងនាពេលបច្ចុប្បន្ននេះគឺកីឡាករសុខនី គុនខ្មែរ ប៉ះ នរ សិង្ហ កីឡាករល្អក្បាច់ ។ចំណែកឯអ្នកលេងល្អកែង សឹង្ហ ឡេង ប៉ះអ្នកជំនាញកណ្ដាប់ដៃ ខាំ ចក្ររីន។អ្នកលេងអាវុធកែង ចេស្តា គុនខ្មែរ ប៉ះអ្នកលេងកែងដូចគ្នា ថេន អាត្នោត។


ក្រឡេកមកមើលគូមិត្តភាពអន្តរជាតិម៉ាស់ហ្វៃ (Mas Fight Rules) កាន់តែអស់ទាស់គឺរន្ទះជើងពិឃាត ឌុន សុភុត ជួបអ្នកលេងកែងមហាស្វិត HAS SAN។អ្នកលេងកែងវ័យក្មេងរបស់ក្លឹបគុនខ្មែរ ដូនតា ផានិត គុនខ្មែរ ជួបកីឡាករល្អក្បាច់ ច្បាស់អាវុធ AMIRMAHDI។
គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)៖ រាហ៊ូប្រាក់ ស៊ន រ៉ាគីម ប៉ះកីឡាករបារាំង TITOUN ល្បងយកបទពិសោធន៍ថ្មីក្នុងអាជីពក្រៅខកខានឡើងសង្វៀននេះជាយូរមកហើយ។


គូមិត្តភាពអន្តរជាតិម៉ាស់ហ្វៃ (Mas Fight Rules)មួយទឹក 9នាទី ដឹងតែប្លែកភ្នែកចម្លែកអារម្មណ៍ហើយគឺជាការជួបគ្នារវាងអ្នកប្រយុទ្ធសាច់សល្អក្បាច់មកពី កោះកុង សែន រ៉ាដេត នឹងចូលខ្លួនមកតតាំងដណ្ដើមប្រាក់រង្វាន់ 8 សែនរៀលជាមួយកីឡាករបរទេសហោះមកពីប្រទេសអឺរ៉ង់ AYDIN។
ប៉ុណ្ណឹងហើយមិនកក្រើកទៀត មិនដឹងថាម៉េចទេបងប្អូន! ជួបគ្នា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ចុងសប្តាហ៍នេះ កម្មវិថីចាប់ផ្តើមពីម៉ោង ៣រសៀលតទៅ ទីតាំង ស្ថានីយទូរទស្សន៍ថោន ។ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Cambodia Beer ផងដែរ។
កុំភ្លេចអញ្ជើញចូលរួមគាំទ្រ និងជួយចុចចែករំលែកបន្តការផ្សាយផ្ទាល់ដើម្បីលើកស្ទួយវិស័យប្រដាល់គុនខ្មែរយើងទៅកាន់កម្រិតពិភពលោក ជាមួយស្ថានីយ៍ទូរទស្សន៍ថោនទាំងអស់គ្នាបងប្អូន៕

ដោយ៖ វិកគី

