ភ្នំពេញ៖ លីគកំពូលកម្ពុជា ក្រោមកិច្ចសហការប្រកបដោយមោទនភាពជាមួយនឹងលីគកំពូលរបស់ប្រទេសអេស្ប៉ាញ LALIGA បើកដំណើរការកម្មវិធីវិញ្ញាបនប័ត្រស្ដីអំពីការគ្រប់គ្រងក្នុងវិស័យបាល់ទាត់ រយៈពេលសិក្សាពីខែតុលារហូតដល់ខែវិច្ឆិកា ឆ្នាំ 2025 ទីតាំងស្ថិតនៅExpert Education & Visa Services Cambodia ។


ការរៀបចំកម្មវិធីនេះ ជាគំនិតផ្ដួចផ្ដើមត្រួសត្រាយបង្កើតឡើងក្នុងការអភិវឌ្ឍន៍អ្នកដឹកនាំក្នុងវិស័យបាល់ទាត់ជំនាន់ក្រោយនៅកម្ពុជា ។ កម្មវិធីផ្ដាច់មុខនេះរួមបញ្ចូលគ្នានូវអ្នកជំនាញលំដាប់ពិភពលោកមកពី LALIGA ជាមួយនឹងបទពិសោធន៍ជាក់ស្ដែងនៃ CPL ដោយផ្ដល់ឱ្យអ្នកចូលរួមនមានឱកាសរៀន មិនអាចប្រៀបផ្ទឹមបានក្នុងការរៀន ភ្ជាប់ទំនាក់ទំនង និងភាពរីកចម្រើននៅក្នុងវិស័យបាល់ទាត់ ។


ក្នុងកម្មវិធីដ៏មានតម្លៃនេះ ក៏មានការចូលរួមពីវាគ្មិនពិសេសៗជាច្រើនពិសេស លោក. Peter Koo, នាយកគ្រប់គ្រងទូទៅ ជាមួយក្រុមការងារជាច្រើនរូបទៀតផងដែរ របស់ខេមបូឌានព្រីមៀរលីគ។


ចក្ខុវិស័យខេមបូឌានព្រីមមៀរលីគ (CPL) រៀបចំកិច្ចសហការជាមួយ LALIGA ដើម្បីចាប់ផ្តើមវគ្គសិក្សា វិញ្ញាបនបត្រគ្រប់គ្រងកីឡាបាល់ទាត់ ដែលជាគម្រោងច្នៃប្រឌិតដើម្បីបណ្តុះបណ្តាលអ្នកជំនាន់ថ្មីក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា និង ដើម្បីផ្តល់ឱកាសអស្ចារ្យឱ្យអ្នកចូលរួមបានរៀន,មានបណ្តាញពាក់ព័ន្ធ និងអាចរីកចម្រើនក្នុងឧស្សាហកម្មបាល់ទាត់ជាតិវគ្គសិក្សា វិញ្ញាបនបត្រគ្រប់គ្រងកីឡាបាល់ទាត់។កម្មវិធីពិសេសនេះរួមបញ្ចូលជំនាញ និងបទពិសោធន៍បាល់ទាត់លើពិភពលោក ជាពិសេសគឺពី LALIGA និងបទពិសោធន៍ជាក់ស្តែងពី ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ដើម្បីផ្តល់ឱកាសអស្ចារ្យនេះឱ្យអ្នកចូលរួមបានរៀន និងមានបណ្តាញទំនាក់ទំនងល្អៗជាច្រើន ដើម្បីអាចរីកចម្រើនជាផ្នែកមួយ ក្នុងឧស្សាហកម្មបាល់ទាត់ជាតិរបស់យើងផងដែរ៕

ដោយ៖ វិកគី

