Wow amazing! ព្រឹត្តិការណ៍ Vattanac Legends Championship នឹងនាំយកកីឡាករវាយកូនហ្គោលល្បីៗលំដាប់ពិភពលោក រួមទាំងប្រធានក្រុម Ryder Cup ម្ចាស់ជើងឯក Major និងឥស្សរជនអន្តរជាតិល្បីៗជាច្រើនរូបមកកាន់ប្រទេសកម្ពុជា

ភ្នំពេញ ៖ នេះជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា Vattanac Legends Championship នឹងនាំយកកីឡាករវាយកូនហ្គោលដ៏ល្បីល្បាញបំផុតរបស់ពិភពលោកជាច្រើនមកកាន់ប្រទេសកម្ពុជា រួមទាំងប្រធានក្រុម Ryder Cup ម្ចាស់ជើងឯក Major និងឥស្សរជនអន្តរជាតិល្បីៗជាច្រើនរូបទៀតមកកម្ពុជា ដែលនឹងមកប្រកួតនៅលើទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីសត លំដាប់អន្តរជាតិទទួលបានពានរង្វាន់ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា រចនាឡើងដោយម្ចាស់ជើងឯក Major ៦ សម័យកាល គឺលោក Sir Nick Faldo។

ក្រុមហ៊ុន វឌ្ឍនៈ បាននាំយកព្រឹត្តិការណ៍វាយកូនហ្គោលទេសចរណ៍អន្តរជាតិ The Legends Tour ដ៏ល្បីល្បាញនៅសហភាពអឺរ៉ុបមកកម្ពុជាជាលើកដំបូង ដែលមានឈ្មោះថា Vattanac Legends Championship នឹងព្រឹត្តិការណ៍ទៅចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានវាយកូនហ្គោលដ៏ប្រណិតរបស់ វឌ្ឍនៈ គ្រុប គឺ Vattanac Golf Resort។

 

The Legends Tour គឺជាព្រឹត្តិការណ៍វាយកូនហ្គោលទេសចរណ៍អន្តរជាតិ ដែលនឹងចូលរួមដោយកីឡាករវាយកូនហ្គោលល្បីៗ រួមមានទាំងអតីតប្រធានក្រុម Ryder Cup ជើងឯក Major និងតារាកីឡាអន្តរជាតិជាច្រើនរូបទៀតផងដែរ។ ការរៀបចំព្រឹត្តិការណ៍វាយកូនហ្គោល Vattanac Legends Championship នេះគឺជាភស្តុតាង ដែលបញ្ជាក់ថា កម្ពុជាមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំ និងបង្ហាញពីភាពរីកចម្រើនរបស់កម្ពុជាជាទិសដៅទេសចរណ៍ និងកីឡាដ៏ប្រណីត ព្រមទាំងពង្រឹងចំណងមិត្តភាពអន្តរជាតិផងដែរ។

Vattanac Legends Championship គឺជាព្រឹត្តិការណ៍ដ៏គួរឲ្យមានមោទនភាព និងជាប្រវត្តិសាស្ត្រមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ វឌ្ឍនៈ គ្រុប ពិតជាមានកិត្តិយសដែលនឹងរៀបចំព្រឹត្តិការណ៍ Legends Tour លើកដំបូងបំផុតនៅកម្ពុជា។ ព្រឹត្តិការណ៍ជើងឯកនេះគឺជាការប្រកួតកីឡាពិភពលោកដ៏ធំមួយ ដែលបើកទំព័រថ្មីសម្រាប់ជាតិយើង និងបង្ហាញអំពីប្រទេសកម្ពុជាលើឆាកអន្តរជាតិ ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាលំដាប់ពិភពលោក។

តាមរយៈព្រឹត្តិការណ៍នេះ យើងនឹងបង្ហាញពីភាពរីកចម្រើនរបស់កម្ពុជា ហើយក៏នឹងបង្ហាញថា កីឡាអាចពង្រឹងចំណងមិត្តភាព និងការយោគយល់ទំនាក់ទំនងគ្នារវាងប្រទេស និងប្រទេសផងដែរ។

គោលបំណងចំបងរបស់ វឌ្ឍនៈ គ្រុប គឺចូលរួមលើកស្ទួយវប្បធម៌ និងមោទនភាពរបស់កម្ពុជាទៅកាន់ពិភពលោក ក៏ដូចជាបន្តកសាងអនាគតនៃឧត្តមភាព នវានុវត្តន៍ភាព និងមិត្តភាពអន្តរជាតិផងដែរ។ ព្រឹត្តិការណ៍នេះនឹងឆ្លុះបញ្ចាំងឲ្យពិភពលោកបានឃើញថា កម្ពុជាមានសន្តិភាព មានមោទនភាព និងត្រៀមខ្លួនជាស្រេចដើម្បីទទួលស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទីជុំវិញពិភពលោក៕

   

ដោយ៖ Vicky

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២