ប្រជាពលរដ្ឋប្រទះឃើញសពម្នាក់ ត្រូវបានគេសម្លាប់ដាក់ក្នុងវ៉ាលីច្រកបាវមកទម្លាក់ចោលនៅតាមសណ្តរស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបង្កការភ្ញាក់ផ្អើលនាវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌ និងមន្ត្រីនៃការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ្ចលើសាកសព ដោយសពមានស្ថានភាពហើមស្អុយរលួយ គេនៅមិនទាន់ដឹងថា សពនោះជាប្រុសឬស្រី ហើយជាជនជាតិអ្វីនោះទេ ដោយកម្លាំងពាក់ព័ទ្ធកំពុងបើកការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕




