កំពង់ចាម៖ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ដោយបុរសជាកម្មករសំណង់ម្នាក់ បានធ្លាក់ពីលើអគារសាកលវិទ្យាល័យវេស្ទើនថ្មី ដែលកំពុងសាងសង់ នៅតាមបណ្ដោយផ្លូវជាតិលេខ៧ ក្នុងក្រុងកំពង់ចាម បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។

លោក អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានឱ្យដឹងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦នេះថា សមត្ថកិច្ចជំនាញទើបទទួលបានព័ត៌មានពាក់ព័ន្ធនឹងករណីនេះ ហើយបច្ចុប្បន្នកំពុងចុះស្រាវជ្រាវ និងធ្វើការលើករណីនេះ ដើម្បីស្វែងរកការពិត។
ករណីនេះកំពុងត្រូវបានមហាជនតាមដាន និងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតរបស់សមត្ថកិច្ច ដើម្បីបញ្ជាក់ថា តើមូលហេតុពិតប្រាកដនៃការធ្លាក់ពីអគារបណ្ដាលមកពីមូលហេតុអ្វី?៕

ដោយ៖ វិសាល

