ភ្នំពេញ៖ អែមស្នេហ៍ណាស់មួយឈុតនេះ កីឡាករជើងខ្លាំងគុនខ្មែរ៣រូព មកពីក្លឹប និងគ្រូផ្សេងៗគ្នា ត្រូវប្រកួតលក្ខណៈ 4MAN MARATHON ហើយក៏ត្រូវប៉ះជាមួយជើងខ្លាំងមកពីប្រទេសចិនផងដែរ។ ប៉ុន្តែមិនទាន់សម្រេចថា កីឡាកររូបណានឹងត្រូវប៉ះគ្នាជុំទីមួយនោះទេ។


ការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ថ្មីVigor Kun Khmerរបស់ស្ថានីយ៍ទូរទស្សន៍ថោននៅថ្ងៃទី២៦ ខែតុលាខាងមុខនេះ កីឡាករសូត្រ វាសនា មកពីក្លឹបគុនខ្មែរដូនតា សិស្សរបស់លោកគ្រូឃឹម សុជាតិ ជាបេក្ខភាពទីមួយ 4MAN MARATHON ។ចំណែកឯកូនសិស្សលោកគ្រូអេពូថង កីឡាករយេន ឌីណា ជាភាពទីពីរ។បេក្ខភាពទីបីកីឡាករអាហ្វហ្គានីស្ថាន ប៉ែនកាក់ អាលីរ៉េហ្សា កូនសិស្សលោកគ្រូសេន ប៊ុនថេន ។ហើយបេក្ខភាពចុងក្រោយកីឡាករវ៉ៃយ៉ាង ជាជើងខ្លាំងមកពីប្រទេសចិន ដែលអ្នកស្នេហាគុនខ្មែរធ្លាប់បានកត់ចំណាំ មានអាវុធល្អច្បាស់ ក៏មកលេងទឹកភ្លៀងដណ្តើមខ្សែក្រវ៉ាត់ដ៏ស្រស់ស្អាតនេះដែរ។


បេក្ខភាពទាំង 4 រូបនេះនឹងត្រូវឡើងមកចាប់ឆ្នោតដើម្បីរកអ្នកប្រកួតជុំទី 1 ទើបអាចបន្តទៅកាន់ជុំផ្ដាច់ព្រ័ត្រ ។ កីឡាករទាំងបួនរូបនេះសុទ្ធតែមានអាវុធ ល្អប្លែកខុសៗគ្នាទាំងអស់ ហើយសុទ្ធតែជាជើងខ្លាំងនៅលើសង្វៀនក្នុងពេលបច្ចុប្បន្ននេះ។ ដូច្នេះរង់ចាំមើលថា អ្នកណានឹងក្លាយទៅជាម្ចាស់ជើងឯកការប្រកួតម៉ារ៉ាតុង ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមនេះ ។

ជួបគ្នានៅថ្ងៃអាទិត្យទី២៦ ខែតុលាចុងសប្តាហ៍នេះ នៅស្ថានីយ៍ទូរទស្សន៍ថោន កម្មវិធីចាប់ផ្តើមពីម៉ោង៨យប់តទៅ។ហើយក៏មានការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,facebook page៖ TOWN FULL HDTV, TOWN FM 102,25 និងVigor Energy Drinkផងដែរ។ ចូលរួមទស្សនាដោយសេរី នៅស្ថានីយ៍ទូរទស្សន៍ថោនក្នុងសង្កាត់គីឡូម៉ែតលេខ ៦ ខណ្ឌឬស្សីកែវ រាជនីភ្នំពេញ ៕

ដោយ៖ វិកគី

