ភ្នំពេញ៖ មហាព្រឹត្តិការណ៍ដ៏កម្រ ដែលអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរពុំដែលបានទស្សនា នាពេលកន្លងមកនោះ ជាព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរខ្នាតយក្ស ដែលរៀបចំដោយស្ថានីយទូរទស្សន៍ថោន រួមសហការជាមួយក្រុមហ៊ុន GANZBERG ដើម្បីលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរឡើងដល់កម្រិតពិភពលោក។


មិនថាលើកទីប៉ុន្មាន ក៏នៅតែទទួលបានការគាំទ្រ ដោយសារតែការរៀបចំឲ្យមានទស្សនីភាពថ្មីប្លែក ចម្លែកអារម្មណ៍នៅក្នុងវិស័យគុនខ្មែរ ពីមួយរដូវកាល ទៅមួយរដូវកាល តែងតែថ្មីជានិច្ច ។
ក្នុងមហាព្រឹត្តិការណ៍ប្រកួតលើសង្វៀន GANZBERG World Kun Khmer Fightនេះ អ្វីដែលកាន់តែថ្មី ប្លែកភ្នែកទៅទៀតនោះគឺមានការប្រកួត 8MEN TOURNAMENT ដែលមានបេក្ខភាពកីឡាករមកពី 8 ប្រទេសមកចូលរួម និងបង្ហាញសមត្ថភាពក្បាច់គុនរបស់ពួកគេនៅលើសង្វៀនខ្នាតយក្សមួយនេះ ដែលក្នុងនោះក៏មានវត្តមានកីឡាករជើងខ្លាំងកម្ពុជាមួយរូបផងដែរគឺអ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា ។


ក្នុងការប្រកួតកន្លងមក ឡាន ផ្ទះ គឺធារ៉ាយកបានអស់ហើយ ចុះលើកនេះ ប្រកួត 8MEN TOURNAMENT ប្រកួតយកកំប៉ុងមាស Ganzberg ធារ៉ាអាចយកបានដែរឬយ៉ាងណា?រង់ចាំទស្សនាទាំងអស់គ្នា នាថ្ងៃទី០៦ វិច្ឆិកា ២០២៥ នៅខណ្ឌកំបូល។ GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក នាំយកមហាព្រឹត្តិការណ៍ដ៏ធំ សម្បើមនៅថ្ងៃអុំទូក ៤,៥,៦ វិច្ឆិកាខាងមុខនេះ នៅខណ្ឌកំបូល រាជធានីភ្នំពេញ ។



បេក្ខភាព 8MEN TOURNAMENT ដែលនឹងចូលខ្លួនមកប្រជែងដណ្ដើមយកកំប៉ុងមាសនោះរួមមាន៖
– កីឡាករកម្ពុជា អ្នកប្រយុទ្ធពូថៅដៃពិឃាតTHOEUN THEARA 🇰🇭
– កីឡាករប្រទេសបេឡារ៉ុស PAVEL GRISHANOVICH 🇧🇾
– កីឡាករមកពីប្រទេសអឺរ៉ង់ MAJID SHAHRIYARI 🇮🇷
– ជើងខ្លាំងរុស្ស៊ី VASSILI THAIKILLA 🇷🇺
– អ្នកប្រយុទ្ធមកពីប្រទេសម៉ារ៉ុក MOHAMMED ALI 🇲🇦
– ម្ចាស់ខ្សែក្រវ៉ាត់ច្រើនស្ថាប័នហោះមកពី ញ៉ូហ្សាលែន NIVEK HOOK 🇳🇿
– កីឡាករជើងខ្លាំងចិន LI PO LING 🇨🇳
– អ្នកលេងជើងខ្លាំងមុខពីអេស្ប៉ាញ MOHAMMED BULLALMAUN 🇪🇸 ។


កីឡាករទាំងប្រាំបីរូបនេះ សុទ្ធតែកំពូលតារានៅលើសង្វៀនក្បាច់គុន អ្នកខ្លះជាម្ចាស់ខ្សែក្រវ៉ាត់ជាច្រើនស្ថាប័ន ។ចំណែកឯអ្នកខ្លះទៀតមានបទពិសោធន៍ចាស់វស្សានៅលើសង្វៀនធ្លាប់ផ្ដាច់គូប្រកួតដោយនឹកស្មានមិនដល់ ។ ដូច្នេះរង្វាន់ធំលើកនេះ ហាក់មានភាពតានតឹងណាស់សម្រាប់កីឡាករគ្រប់រូប ពិសេសអ្នកលេងពូថៅដៃរបស់យើងតែម្ដង។


តើ ធឿន ធារ៉ា អាចដណ្តើមបានរង្វាន់យក្សកំប៉ុងមាសពី GANZBERG ដែរឬទេ? ប្រកួតនៅថ្ងៃទី06 ខែវិច្ឆិកា ឆ្នាំ2025 ចាប់ពីម៉ោង 8យប់តទៅ ទីតាំងស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង BEER GANZBERGផងដែរ។
កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាដោយសេរី ការប្រកួតមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៤,៥,៦ ខែវិច្ឆិកាខាងមុខនេះ ជាមួយមហាព្រឹត្តិការណ៍ប្រកួតដាក់ទ្រង់ ការប្រកួត 8MEN TOURNAMENT និងការប្រកួត KUN KHMER X USA ថែមទៀត៕

ដោយ៖ វិកគី

