ភ្នំពេញ៖ អ្នកគាំទ្រនាំគ្នាសោកស្ដាយក្រោយពី ធឿន ធារ៉ា របូតខ្សែក្រវ៉ាត់ 8Men Tourment ក្រោយប្រកួតចាញ់កីឡាករPavel ដោយពិន្ទុ ហើយខ្សែក្រវ៉ាត់ ត្រូវបានទៅលើកីឡាករជើងខ្លាំងមកពីរុស្សី។


បន្ទាប់ពីក្លាយជាម្ចាស់ខ្សែក្រវ៉ាត់កពីម្មវិធី Ganzberg World Kun Khmer ហើយក៏ជាខ្សែក្រវាត់ដ៏ធំមួយប្រចាំកម្មវិធី 8 Men Tourment កីឡាកររុស្សី Vassili Thaikilla ទទួលបានការចាប់អារម្មណ៍ជាខ្លាំងចំពោះក្បាច់វាយរបស់គេ។
ឆ្លងកាត់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់នឹងកីឡាករអ៊ីរ៉ង់ កីឡាកររុស្សីបានយកឈ្នះ Majid ដោយពិន្ទុ ឡើងទៅប៉ះកីឡាករPavel ដែលទម្លាក់អ្នកលេងជើងខ្លាំងគុនខ្មែរធឿន ធារ៉ា ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។


ចំណែកឯកីឡាករ Pavel Grishanovich ក្រោយយកឈ្នះកីឡាករអេស្ប៉ាញ ទម្លាក់ជើងខ្លាំងគុនខ្មែរ បែរជាត្រូវចាញ់ត្រឹមវគ្គផ្ដាច់ព្រ័ត្រដោយថ្វីដៃជើងខ្លាំងរុស្ស៊ី ។ ក្នុងការប្រកួតបីទឹកពេញផ្ដាច់ព្រ័ត្ររវាងកីឡាករអន្តរជាតិទាំងពីររូបនេះ ក៏ល្អទស្សនាមិនធម្មតា ប៉ុន្តែកីឡាករ Vassili ហាក់មានប្រៀបជាង ទាំងកម្លាំង ទាំងបច្ចេកទេសល្អទាំងព្រម ខណៈដែលកីឡាករ Pavel ត្រូវបានចូលមួយកែងឡើងពេញទំហឹង របស់កីឡាកររុស្ស៊ី ធ្វើឱ្យគេថមថយកម្លាំងតាំងពីពេលនោះមក ។


បើនិយាយពីកីឡាកររុស្សីវិញ ដ្បិតឆ្លងកាត់ការប្រកួតច្រើនដំណាក់កាលក៏ពិតមែន ប៉ុន្តែគេហាក់បីដូចជាមិនថមថយកម្លាំងឡើយ នៅវាយបានដូចធម្មតា ទាំងកម្លាំង ទាំងស៊ុស រហូតបញ្ចប់ 3ទឹកពេញចៅក្រមបានដាក់ពិន្ទុឱ្យកីឡាកររូបនេះទទួលជ័យជំនះ ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ក្នុងកម្មវិធីដ៏ធំមួយនេះ។ ដូច្នេះសង្ឃឹមថា ការគ្រងខ្សែក្រវ៉ាត់របស់កីឡាកររុស្សី នឹងធ្វើឲ្យគេកាន់តែស្គាល់គុនខ្មែរបន្ថែមទៀត។ចំណែកឯកីឡាករដែលទទួលរងបរាជ័យនឹងខិតខំកែប្រែ ហ្វឹកហាត់បន្តទៀតដើម្បីទទួលជ័យជំនះនៅថ្ងៃខាងមុខ៕

ដោយ៖ វិកគី

