ពិតជាល្អខ្លាំងណាស់! ផានិត គុនខ្មែរបានប្រែក្លាយការឈឺចាប់ដើម្បីយកជ័យជម្នះក្នុងការប្រកួតដណ្តើមពាននៅប្រទេសជប៉ុនមកជូនជាតិមាតុភូមិបានសម្រេចដូចបំណង

ភ្នំពេញ៖ ផានិត គុនខ្មែរ កីឡាករល្អក្បាច់ ពូកែកែង កណ្តាប់ដៃ បច្ចុប្បន្នហ្វឹកហាត់ជាមួយលោកគ្រូឃឹម សុជាតិ នៅក្លឹបគុនខ្មែរដូនតា បានធ្វើឲ្យអ្នកគាំទ្រដក់ជាប់ក្នុងបេះដូង តាមរយៈពាក្យសម្ដីប៉ុន្មានម៉ាត់ ក្រោយពីទទួលបានជ័យជំនះនៅទឹកដីប្រទេសជប៉ុន ដោយរូបគេបានផ្តួលម្ចាស់ផ្ទះលើកដំបូងក្នុងអាជីពការចេញទៅប្រកួតនៅក្រៅប្រទេស ។

ជ័យជម្នះរបស់កីឡាករវ័យក្មេងរូបនេះ អាចថាជាជ័យជម្នះដែលនឹកស្មានមិនដល់ ដោយអ្នកគាំទ្រមួយចំនួនគិតថា គេមិនអាចធ្វើបានឡើយ។ គ្រាន់តែបានឈ្នះការប្រកួតភ្លាម គេក៏បានពោលពាក្យក្នុងចិត្តទាំងអួលដើមកថា ” ពេលខ្លះពាក្យមើលងាយក៏ជាកម្លាំងចិត្តមួយដែរ។ មានអ្នកគាំទ្រមួយចំនួនបាននិយាយថា កីឡាករដែលឡើងទៅប្រកួតនៅជប៉ុនទាំងអស់ អ្នកដែលចាញ់ប្រហែលមានតែខ្ញុំមួយ ប៉ុន្តែឥឡូវនេះខ្ញុំបាន ធ្វើឱ្យគេមើលឃើញហើយ។ ដោយសារតែកម្លាំងចិត្តពីគ្រូ និងមេៗ ដែលតែងតែផ្ដល់ឱកាស និងលើកទឹកចិត្ត ធ្វើឱ្យខ្ញុំមានថ្ងៃនេះ មិនដែលបោះបង់ ទោះធ្លាប់បាក់ទឹកចិត្តដោយសារពាក្យសម្ដីអ្នកគាំទ្រមួយចំនួនតូចក៏ដោយ »។

ដោយសារពាក្យខំមិនមួយចំនួនធ្វើឲ្យគេបាក់ទឹកចិត្ត ជាខ្លាំង ប៉ុន្តែកីឡាករវ័យក្មេងរូបនេះ មិនដែលបោះបង់ឡើយ។ បានយកការឈឺចាប់នោះមកធ្វើជាកម្លាំងជំរុញចិត្តគេឱ្យប្រឹងអភិវឌ្ឍន៍ខ្លួនឯង ឥឡូវនេះគេធ្វើបានហើយ ទទួលបានភាពជោគជ័យ ហើយថែមទាំងធ្វើបានយ៉ាងល្អទៀត ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ផានិត គុនខ្មែរ កីឡាករពូកែដៃបានផ្ដាច់ម្ចាស់ផ្ទះជប៉ុនរួយ កាគីសាគី (RUI KAKIZAKI)ឲ្យបោះបង់ការប្រកួតក្នុងទឹក២ ដោយប្រើកណ្តាប់ដៃវាយឱ្យគូប្រកួត រាប់ជាច្រើនលើក រហូតដល់អាជ្ញាកណ្តាលបញ្ឈប់ ទទួលបានពានរង្វាន់ពីសង្វៀនknock out  ដោយក្តីមោទនៈថែមទៀត៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២