ភ្នំពេញ៖ សង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិសរបស់ស្ថានីយ៍ទូរទស្សន៍ថោន តែងតែនាំអារម្មណ៍អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរបានទស្សនាសប្បាយរីករាយ ជក់ចិត្តជាមួយព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ ដែលបាននាំយកកីឡាករជើងខ្លាំងជាតិ និងអន្តរជាតិមកធ្វើការប្រកួតដើម្បីចម្រាញ់រកជើងខ្លាំងនៅលើសមរភូមិក្បាច់គុនពីមួយសប្តាហ៍ទៅមួយសប្តាហ៍ មិនធ្វើឱ្យបងប្អូនខកបំណងឡើយ។


នៅក្នុងសប្តាហ៍នេះ បើទោះបីជាមិនមានការប្រកួតដណ្តើមខ្សែក្រវ៉ាត់ក៏ពិតមែន ប៉ុន្តែគូប្រកួតវិញ ដឹងតែមិនធ្វើឱ្យបងប្អូនខកបំណងឡើយគឺ ប្រមូលផ្ដុំសុទ្ធតែជើងខ្លាំងស្ទើរតែគ្រប់គូ ចាប់តាំងពីគូទី១ រហូតដល់គូរចុងក្រោយ។
ក្នុងនោះសម្រាប់គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)រួមមាន៖
– ហ៊ឹម ចៅចិត្រ Vs ផល ស៊ីលីន
– ពេជ្រ គឹមហុង Vs រស់ អារុណ
– ភី សុភេត Vs ណាម ម៉ូរ៉ាក់



ដោយឡែក គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)វិញរួមមាន៖
– ហាត ភី Vs អ៊ីរ៉ង់ ALI ASTARAKI
– ហាន់ ពី Vs មីយ៉ាន់ម៉ា AUNG PAING
– សែន ច័ន្ទរិទ្ធីស័ក្ត Vs ម៉ីយ៉ាន់ម៉ា SAN KO KO
– ទូច ដេវីត Vs កីឡាករចិន HUANG LINRUI ។



ព្រឹត្តិការណ៍ប្រកួតដ៏កក្រើកនេះនឹងប្រព្រឹត្តនៅថ្ងៃសៅរ៍ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធីចាប់ផ្តើមពីម៉ោង 7យប់តទៅ ទីតាំង នៅស្ថានីយ៍ទូរទស្សន៍ថោន។ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង WURKZ ផងដែរ៕
ដោយ៖ វិកគី

