សប្តាហ៍នេះប៊ុនតុង គុនខ្មែរប៉ះកីឡាករវ័យក្មេងមកពីមីយ៉ាន់ម៉ា ប៊ុនតុងថា កុំមើលងាយក្មេង តែវាយ និងបុកខ្លាំងជាងកីឡាករវ័យចាស់ទៅទៀត ត្រៀមតែបំពង់កស្រែកហ៊ោរទៅបងប្អូន!

ភ្នំពេញ៖ សប្តាហ៍នេះប៊ុនតុង គុនខ្មែរ ត្រៀមប៉ះកីឡាករវ័យក្មេង មកពីប្រទេស Myanmar ជាកីឡាករវ័យក្មេង បើមើលតាមរូបភាព ប៉ុន្តែប៊ុនតុងថា មិនអាចមើលងាយបានទេ ក្មេងៗហ្នឹងហើយវាយសាហាវជាងមនុស្សចាស់ទៀត។ហើយការប្រកួតនៅក្នុងសប្តាហ៍នេះក៏មានការប្រកួតពានរង្វាន់ជាថ្មី ក្រោយពីរកឃើញម្ចាស់ខ្សែក្រវ៉ាត់IPCC Cambodia Mas Fight។ ហើយការប្រកួតដែលគេចាប់អារម្មណ៍នោះគឺប៊ុនតុង គុនខ្មែរ ត្រូវប្រកួតប៉ះ ស៊ីធូ ផ្យូ របស់មីយ៉ាន់ម៉ា ក្នុងការប្រកួតប្រភេទទម្ងន់ ៥១គីឡូក្រាម។

មូលហេតុដែលប៊ុនតុងថា កីឡាករវ័យក្មេងវាយសាហាវ ដោយសារគេធ្លាប់មានបទពិសោធន៍ ធ្លាប់ប៉ះកីឡាករដែលមើលមកក្មេងក្នុងរូបភាពបែបនេះ ប៉ុន្តែជាក់ស្ដែងជួបគ្នានៅខាងក្រៅមានកម្ពស់ខ្ពស់ ហើយវាយខ្លាំង ។

ដូច្នេះលើកនេះ ក៏គេមិនបារម្ភដោយសារគេបានត្រៀមខ្លួន ការហ្វឹកហាត់ពេញលេញជារៀងរាល់ថ្ងៃ ទោះមិនត្រូវមានឈ្មោះប្រកួតក៏ហាត់ខ្លាំងដូចមានឈ្មោះប្រកួតដែរ។

គួរជម្រាបផងដែរថា កីឡាករប៊ុនតុង គុនខ្មែរ ជាកីឡាករវ័យក្មេងមួយរូប ហាត់នៅក្លឹបគុនខ្មែរដូនតាជាមួយលោកគ្រូឃឹម សុជាតិ គេគឺជាអ្នកមានអាវុធកែងល្អ ហ្វឹកហាត់បច្ចុប្បន្នក៏បាននាំបងប្អូនប្រុសពីរនាក់មកហាត់ជាមួយដូចគ្នា ដោយរូបគេហ្វឹកហាត់ប្រដាល់គុនខ្មែរតាំងពីវ័យក្មេង ដោយចិត្តស្រឡាញ់។

 

នៅចុងសប្តាហ៍នេះ ក៏មានការប្រកួតជាច្រើនគូទៀត ដោយគូប្រកួតសរុបនៅលើសង្វៀន Cambodia Mas Fight សប្ដាហ៍នេះ  គូម៉ារ៉ាតុនដណ្តើមពានរង្វាន់ (60Kg)រួមមាន៖

– ខាំ ចក្ររីន

– រឿប វិច្ឆិកា

– សៀង សេងហួរ

– ពុយ ឡាយ

**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)រួមមាន៖

– ឌុន សុភុត  Vs កីលាករម៉ារ៉ុក OUSSAMA DADDA ។

– ប៊ុនតុង គុនខ្មែរ  Vs កីឡាករម៉ីយ៉ាន់ម៉ា SITHU PHYO

– ធី វ៉ារិទ្ធ   Vs កីឡាករម៉ីយ៉ាន់ម៉ា YE LIN OO

– មឿន សុខហ៊ុច  Vs កីឡាករម៉ីយ៉ាន់ម៉ា ONG HEN SWAN។

ព្រឹត្តិការណ៍ប្រកួតនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធីចាប់ផ្តើមពីម៉ោង ៣រសៀលតទៅ ទីតាំងនៅស្ថានីយទូរទស្សន៍ថោន។ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Cambodia Beerផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២